**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)**សម្តេចធិបតី ណែនាំឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យ ឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្ម**សម្តេចធិបតី៖ សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅមុខទៀត ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះគឺធនធានមនុស្ស**សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិនដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ**សម្តេចធិបតី៖ បើគេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន**សម្តេចធិបតី៖ ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ម៉ោងទៅមួយថ្ងៃ ៤៨ម៉ោង ខ្ញុំកាន់តែអរដើម្បីមានពេលច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយពលរដ្ឋ**សម្តេចធិបតី៖ សង្គ្រាមគឺជាទីលានកន្លែងដែលយុវជនអត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នាប៉ុន្ដែសម្លាប់គ្នា តាមមនោគមវិជ្ជាអ្នកនយោបាយចាស់ៗ

ឯកឧត្តម ងី ច័ន្ទ្រផល​ អញ្ជើញ​បេីកសិក្ខាសាលា​ បូកសរុបលទ្ធផល និងការពិគ្រោះយោបល់អំពីការផ្តល់សេវារដ្ឋបាល​ និងសម្រុះសម្រួលពាក្យបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (២០១៨-២០២៣)​

បន្ទាយមានជ័យ​ ៖​ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញ​ជាអធិបតី​ភាព​បើកសិក្ខាសាលា​ បូកសរុបលទ្ធផល និងការពិគ្រោះយោបល់អំពីការផ្តល់សេវារដ្ឋបាល​ និងសម្រុះសម្រួលពាក្យបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (២០១៨-២០២៣)​ មានរយៈេពេល២ថ្ងៃពេញ​ (ថ្ងៃទី១៦-១៧​ ខែកុម្ភៈ​)។

ក្នុងសិក្ខាសាលានេះមានការអញ្ជេីញចូលរួម​ ពីសំណាក់ប្រតិភូអមដំណេីរ ក្រសួង​ ស្ថាប័នពាក់ព័ន្ធ​ ឯកឧត្តម​ ខេង​ ស៊ុម​ ប្រធានក្រុមប្រឹក្សាខេត្ត​បន្ទាយមានជ័យ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ លោក លោកស្រីនាយករដ្ឋបាល នាយករងរដ្ឋបាលរាជធានី ខេត្ត ប្រធាន អនុប្រធាន អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ប្រធានការិយាល័យច្រកចេញក្រុង-ស្រុក​ ខណ្ឌ ចំនួនជាង៥០០នាក់​ ធ្វេីឡេីងនៅសាលប្រជុំធំ សាលាខេត្ត​ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។​

មានមតិចូលរួម​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានក៏បង្ហាញពីមោទនភាពក្រៃលែងដែលក្រសួងមហាផ្ទៃបានសម្រេចជ្រើសរើសយកខេត្តបន្ទាយមានជ័យ ទទួលធ្វើជាម្ចាស់ផ្ទះ និងរៀបចំសិក្ខាសាលាបូកសរុប និងការ ពិគ្រោះយោបល់ដ៏មានសារៈសំខាន់នេះ​ ដែលមានសមាសភាពមកពីរាជធានី-ខេត្ត​ ទាំង២៥បានចូលរួម។

ឯកឧត្តម​ អ៊ុំ​ រាត្រី​ ក៏បានបង្ហាញពីប្រវត្តិ​ និងវឌ្ឍនៈភាពបស់ខេត្ត​ ដោយឯកឧត្តម​បានបញ្ជាក់ថា​ ៖​ ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្ត ទាំង២៥ ទូទាំងប្រទេស ដែលបានចាប់បដិសន្ធិនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៨ មានចម្ងាយ៣៦០គីឡូ​ម៉ែត្រ​ ពីរាជធានីភ្នំពេញ មានព្រំប្រទល់ខាងលិចជាប់នឹងប្រទេសថៃឡង់ដ៏ប្រវែង១៥៣គម និងមានច្រកទ្វារអន្តរជាតិចំនួន២ គឺ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកអន្តរជាតិស្ទឹងបត់(បានបើកដំណើរការបណ្តោះអាសន្ន) និងច្រកតំបន់ចំនួន២ គឺច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ និងច្រកទ្វារតំបន់ព្រំដែនបឹងត្រកួន។

មានប្រសាសន៍បេីក​សិក្ខាសាលា​ ឯកឧត្តម​ ងី​ ច័ន្ទ្រផល​ បានឱ្យដឹង​ថា​ ការរៀបចំឱ្យមានសិក្ខាសាលាបូកសរុបលទ្ធផល និងនិងការពិគ្រោះយោបល់អំពីការផ្តល់សេវារដ្ឋបាល ការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាពេលនេះជាផ្នែកមួយនៃការផ្ដល់ការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្ត​ ការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ លទ្ធផលដែលទទួលបានពីការពិភាក្សា និងការចែករំលែកបទពិសោធន៍ក្នុងសិក្ខាសាលា​ គឺជាធាតុចូលដ៏សំខាន់ សម្រាប់ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការពិចារណាក្នុងការរៀបចំលិខិតបទដ្ឋាន គោលការណ៍ណែនាំ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត។

ជាមួយ​គ្នានោះ​ ឯកឧត្តម​ អរគុណចំពោះថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ​ ដែគូអភិវឌ្ឍ ដូចជា អង្គការGIZតាមរយៈគំម្រោងISD អង្គការ Action Aid កម្ពុជា និងអង្គការតម្លាភាពកម្ពុជា ដែលផ្ដល់ការគាំទ្រដល់ ការរៀបចំសិក្ខាសាលាបូកសរុបនេះ ក៏ដូចជាការចូលរួមចំណែកនា ពេលកន្លងមក ក្នុងការងារកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល កម្ពុជា៕​

អត្ថបទដែលជាប់ទាក់ទង