**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍

អភិបាលខេត្តកំពត៖​ ខេត្តបាននាំចេញចេកអំបូងលឿង ទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិនបានជាង ២ពាន់តោនក្នុងមួយខែៗ

​ភ្នំពេញ៖ ចេកអំបូងលឿងដែលកំពុងដាំដុះនៅក្នុងខេត្តកំពត ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិនបានជាង ២ពាន់តោនក្នុងមួយខែៗ រួមនឹងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នៅតាមផ្សារទំនើប និងភោជនីយដ្ឋាន
នានាផងដែរ។

នេះបើតាមការឱ្យដឹងពីឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពតក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពត» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្ដម ម៉ៅ ធនិន បានឱ្យដឹងថា បច្ចុប្បន្ននេះ មាន ក្រុមហ៊ុនចំនួន២ ដែលកំពុងវិនិយោគដាំដុះចេកអំបូងលឿង នៅក្នុងខេត្តកំពត ដោយបានផ្តល់ការងារដល់ពលរដ្ឋខ្មែរ ប្រមាណ២ពាន់នាក់។ ចំការចេកនេះ មិនត្រឹមតែផ្តល់ចំណូលពីការនាំចេញទៅទីផ្សារអន្តរជាតិ និងក្នុងស្រុក ព្រមទាំងបង្កើតការងារប៉ុណ្ណោះទេ ថែមទាំង ជាតំបន់ទេសចរណ៍ផងដែរ ដោយមានភ្ញៀវទេសចរជាច្រើន បាននាំគ្នាទៅទស្សនាពីការដាំចេកនៅតំបន់នោះ។

ឯកឧត្ដម បានគូសបញ្ជាក់ថា ចេកអំបូងលឿងរបស់ខេត្តកំពត មានឱជារសផ្អែមឆ្ងាញ់ ក្រអូប ឆ្ងុយមុត ដោយសារកត្តាបី គឺដីដែលមានជីវជាតិល្អ ទឹកស្រោចស្រពជាប្រភេទទឹកជ្រោះ ដែលគ្មានសារធាតុគីមី និងកត្តាអាកាសធាតុ ដែលធ្វើឱ្យចេកមានពណ៌សម្បុរស្រស់ស្អាត។

ឯកឧត្ដម ម៉ៅ ធនិនគូសបញ្ជាក់បន្ថែមថា “ក្នុងនាមជាអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញរបស់យើង គឺយើងមានការគាំទ្រណាស់ទៅលើដំណាំចេកអំបូងលឿង។ ហើយឥលូវនេះក្រុមហ៊ុនកំពុង តែមានការជំរុញបន្ថែមទៅលើការដាំដុះ។ ហើយខ្ញុំសង្ឃឹមថា ប្រសិនបើការដាំដុះនេះល្អនឹងអាចពង្រីក បានទៅលើផ្ទៃដីមួយចំនួន ដែលពាក់ព័ន្ធនៅជុំវិញទីនោះថែមទៀត ដោយមានការចូលរួមពីបងប្អូនសហគមន៍ និងប្រជាពលរដ្ឋនៅជុំវិញនោះ ដោយមានការដាំដុះទៅលើដំណាំមួយមុខនេះតែម្តង ព្រោះបើតាមការផ្អែកទៅលើទីតាំងភូមិសាស្រ្ត”។

បើយោងតាមលោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពតបានឱ្យដឹងថា ចេកអំបូងលឿងត្រូវបានដាំដុះលើផ្ទៃដី ចំនួន១ ០៦៣ ហិកតា ក្នុងនោះផ្ទៃដីដែលកំពុងប្រមូលផលមានចំនួន ៦៦១ហិកតា ដោយទទួលបានទិន្នផលចំនួន៤៣តោនក្នុងមួយហិកតា ។ក្នុងមួយឆ្នាំៗ ដំណាំនេះនាំចេញបានប្រមាណជាង ២០ម៉ឺនតោន។

លោកប្រធានមន្ទីរខេត្តកំពត ក្រុមហ៊ុនដែលវិនិយោគលើដំណាំចេកនៅខេត្តកំពតរួមមាន ក្រុមហ៊ុន វើលទ្រីសារ របស់ឧកញ៉ា ស្រ៊ុន ងួន និង ក្រុមហ៊ុន Longmate Agriculture របស់ឧកញ៉ ហ៊ុន ឡាក់ ដែលក្រុមហ៊ុននេះបានចាប់ផ្តើមវិនិយោគ ឆ្នាំ២០១៨ លើផ្ទៃដីជាង៤០០ហិកតា និងបានចាប់ផ្តើមនាំចេញទៅប្រទេសចិនដំបូងនៅឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង