ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន នាខែឧសភាខាងមុខ
ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមការងារពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈរៀបចំ កិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្ដីពីការប្រឆាំងការរត់ពន្ធអាវុធ (WG on AS) លើកទី៥ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ខាងមុខ។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ព្រមទាំងអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។
ក្នុងស្មារតីបង្ហាញនូវការប្ដេជ្ញាចិត្ត និងឆន្ទៈដ៏មុះមុតរបស់កម្ពុជា ក្នុងនាមជាប្រទេសដឹកនាំការងារប្រឆាំងការរត់ពន្ធអាវុធ ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ ក៏បានណែនាំដល់អង្គភាពជំនាញពាក់ព័ន្ធ ធ្វើយ៉ាងណាជួយសហការផ្ដល់នូវធាតុចូលដើម្បីចងក្រងរៀបចំឯកសារសម្រាប់បម្រើដល់កិច្ចប្រជុំនាពេលខាងមុខនេះឱ្យទទួលបានលទ្ធផលល្អប្រសើរ៕