ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន និងឯកឧត្តម ញ៉ូវ សាឯម អញ្ជើញជួបជាមួយប្រជាពលរដ្ឋពាក់ព័ន្ធករណីដីសារពើភ័ណ្ឌរបស់មន្ទីរអប់រំខេត្តកំពត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបជាមួយប្រជាពលរដ្ឋពាក់ព័ន្ធករណីដីសារពើភ័ណ្ឌរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងដីស្ថានីយ៍រថភ្លើង ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញ លោកអភិបាលក្រុង ទីចាត់ការជំនាញចំណុះសាលាខេត្ត លោក លោកស្រីមេឃុំ ចៅសង្កាត់ និងបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធយ៉ាងច្រើនកុះករ ៕