អភិបាលរងខេត្តស្ទឹងត្រែង អញ្ជេីញចូលរួមក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំបន្ត
ភ្នំពេញ៖ លោក ប៉ែន លីណាត អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជេីញចូលរួមក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២១-២០២២ និងលើកទិសដៅឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាពឯកឧត្តម កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត៕