**ប្រធានាធិបតីរុស្ស៉ី ថា មិនមានពេលនៅសល់ទៀតទេក្នុងឆ្នាំនេះ សម្រាប់ការចុះកុងត្រាថ្មីលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយអ៊ុយក្រែន**ប្រតិភូវិនិយោគិនមកពីចិន និងសិង្ហបុរី ស្វែងយល់ពីឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅកម្ពុជា**ឯកឧត្តម គួច ចំរើន៖ ដីធ្លី​ បានចុះបញ្ជី​ មានប័ណ្ណកម្មសិទ្ធ​ គឺមានសុវត្ថិភាព​ និងជាមូលធនរបស់កម្មសិទ្ធិករ**តុលាការរុស្ស៊ីកាត់ទោសទាហានស៊ីឈ្នួលបែលហ្ស៊ិក ឱ្យជាប់គុករយៈពេល៦ឆ្នាំ**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនឯកឧត្តមផ្ទាល់ ក្នុងករណីមានជំពាក់កម្ចីអនឡាញ**អភិបាលខេត្តកំពង់ចាម៖ គណនេយ្យភាពសង្គម ជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ប្រធានាធិបតីអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី**អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន ស្នើក្រសួងការងារ ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នារវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជាដើម្បីស្វែងយល់ពីលក្ខខណ្ឌ និងតម្រូវការនៃកម្លាំងពលកម្ម**ក្រុមហ៊ុនរ៉ីបផលអាមេរិក កំពុងស្វែងរកកាលានុវត្តន៍ភាពថ្មីៗនៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់អាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិតម្លៃទាបមកកម្ពុជា**អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​យ៉ាង​ខ្លាំង​លើ​កំពង់ផែ Sanaa របស់​យេម៉ែន និងប្តេជ្ញា​សម្លាប់​មេដឹកនាំ​ក្រុម Houthi**ឯកឧត្តម ម៉ាង ស៊ីណេត ដាក់ចេញបទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវបង្ការ និងបង្ក្រាបក្រុមក្មេងទំនើង បើរកឃើញមួយត្រូវបង្ក្រាបមួយ ដោយមិនមានការលើលែងនោះទេ**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងចាប់ផ្តើមសវនាការត្រៀមលើកទី១ សម្រាប់ការកាត់ទោសចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-yeol**ទិន្នផលឧស្សាហកម្មតម្លៃបន្ថែមរបស់ប្រទេសចិនបានព្យាករណ៍ថានឹងកើនឡើង ៥.៧ភាគរយនៅឆ្នាំ២០២៤**ចិន​ពង្រីក​ពន្ធ​ប្រឆាំង​ការ​បង្ខូច​ថ្លៃ​ទំនិញ​លើ​ការ​នាំ​ចូលសារធាតុ N-butanol ពី​តំបន់​តៃវ៉ាន់ ម៉ាឡេស៊ី និងអាមេរិក**អគ្គនាយកអន្តោប្រវេសន៍៖ សកម្មភាពជួញដូរគ្រឿងញៀន និងការនាំស្ត្រីខ្មែរទៅក្រៅប្រទេសខុសច្បាប់ កន្លងទៅយើងបានទប់ស្កាត់ និងបង្ក្រាបបានជាច្រើនករណី នៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ**ចិន​បើក​ដំណើរការ​កប៉ាល់​វាយប្រហារ​តាម​ដងខ្លួន​ជំនាន់​ថ្មី**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តឯកសារយុទ្ធសាស្ត្រសំខាន់ពីរ និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី**អភិបាលខេត្ត មីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងបណ្ដាខេត្តនានា នៃប្រទេសជប៉ុន ជាមួយកម្ពុជា**សហជីពនៅកម្ពុជា អបអរសាទរទិវាសន្តិភាព ដោយអះអាងថា ដោយសារសន្តិភាពពេញលេញ ទើបវិស័យការងារនៅកម្ពុជារីកចម្រើន ដែលបង្កើតឱកាសការងាររាប់លានកន្លែង**នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញបើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន» លើកទី៨ អបអរសាទរទិវាសន្តិភាពនៅកម្ពុជា

ប្រតិភូមន្ទីរផែនការខេត្តពោធិ៍សាត់ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ខូយ សុខា

ភ្នំពេញ៖ គណៈប្រតិភូមន្ទីរផែនការខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ឈុន បូណារិទ្ធ ប្រធានមន្ទីរ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ខូយ សុខា សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោក ឈុន បូណារិទ្ធ បានជូនលិខិតចូលរួមមរណ:ទុក្ខដល់ក្រុមគ្រួសារនៃសព និងបានឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធសព ឯកឧត្តម ខូយ សុខា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

សពឯកឧត្តម ខូយ សុខា ត្រូវបានតម្កល់ធ្វើបុណ្យ នៅគេហដ្ឋានសព ផ្ទះលេខ៧៨៩ ផ្លូវ១០២ ភូមិពាលញែក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយសពនិងត្រូវដង្ហែយកបញ្ចុះ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិពោធិវង្ស (ទួលតាពេវ)ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ៕

អត្ថបទដែលជាប់ទាក់ទង