**ឃាតកម្មសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក ត្រូវបានតុលាការកំពូលសម្រេចផ្ដន្ទាទោសជនដៃដល់ដាក់ពន្ធនាគារមួយជីវិត និងបិទផ្លូវតវ៉ា**ក្រសួងបរិស្ថាន និងដៃគូ បន្តគម្រោងស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប**សម្តេចតេជោ កោតសរសើរ​ និងអរគុណលោកប្រធានាធិបតី ត្រាំ ដែលរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល និងញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក**វិមានក្រឹមឡាំងបញ្ជាក់ថា លោក ពូទីន និងលោក Trump នឹងធ្វើការហៅទូរស័ព្ទនៅថ្ងៃអង្គារ**រដ្ឋមន្ត្រីទេសចរណ៍ អញ្ជើញពិនិត្យស្ថានភាពលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ដើម្បីសិក្សាក្នុងការរៀបចំតំបន់កម្សាន្តនាពេលរាត្រី**ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី រៀបចំកិច្ចប្រជុំណែនាំពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១**តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២១,៩៦៦.៥១ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ**នាយករដ្ឋមន្ត្រីឥណ្ឌា៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានត្រៀមលក្ខណៈសម្បត្តិច្រើនជាងមុនសម្រាប់អាណត្តិ២របស់លោកដោយមានគោលដៅច្បាស់លាស់**រុស្ស៊ី ច្រានចោលការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពណាតូ នៅក្នុងប្រទេសអ៊ុយក្រែន**នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សង្កត់ធ្ងន់ថា ការបន្ធូរបន្ថយ និងកិច្ចសន្ទនា គឺជាផ្លូវដ៏មានប្រសិទ្ធភាពបំផុត ក្នុងការដោះស្រាយវិបត្តិនៅក្នុងតំបន់មួយ ដែលមានលក្ខណៈរសើប និងសំខាន់ដូចជាមជ្ឈិមបូព៌ា**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សា**កូរ៉េខាងជើង ថ្កោលទោសក្រុមប្រទេស G7 ដែលបានរួមគ្នាអំពាវនាវ ឱ្យខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរ**គណបក្សប្រឆាំងកូរ៉េខាងត្បូង ទទូចឱ្យតុលាការធម្មនុញ្ញ ប្រកាសសេចក្តីសម្រេចរបស់ខ្លួនឱ្យឆាប់ៗ ជុំវិញការចោទប្រកាន់ដកតំណែង លោក Yoon Suk Yeol**លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរ ម៉ាកាឡូត ហ្គាមេន (ខេមបូឌា) (សាខាទី១) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣**រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃថា បំណុលគ្រួសារនិងកម្ចីមិនដំណើរការរបស់ប្រទេសថៃមានស្ថិរភាព បន្ទាប់ពីកំណើនសេដ្ឋកិច្ចបានកើនឡើងដល់ចុងឆ្នាំមុន**ក្រសួងការងារ ចេញសេចក្តីណែនាំបន្ថែម ស្តីពី ការពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុក្នុងរដូវប្រាំង**នាយករដ្ឋមន្ត្រីបារាំង៖ សហភាពអឺរ៉ុប​ ប្រហែលជាគិតខុសហេីយដែលកំណត់គោលដៅលេីផលិតផលស្រាវីស្គីអាមេរិក​ នៅក្នុងចំណាត់ការពន្ធគយរបស់ខ្លួន​**លោក ដូណាល់ ត្រាំ បណ្ដេញជនជាតិវ៉េណេស៊ុយអេឡាជាង ២០០នាក់ចេញពីសហរដ្ឋអាមេរិក**មេបញ្ជាការកងទ័ពជើងគោក សម្រេចបង្កើតគណៈបញ្ជាការឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតាមដងទន្លេសាប**ប្រជាជនហ្វីលីពីនដែលអ្នកគាំទ្រលោក Rodrigo Duterte បានចូលរួមនៅក្នុងក្បួនដង្ហែរមួយនៅក្នុងទីក្រុង Davao ដើម្បីបង្ហាញការគាំទ្រ និងទាមទារឱ្យមានការដោះលែង Rodrigo Duterte

សត្វត្មាតសរុបនៅកម្ពុជា នៅសល់តែ១២០ក្បាលប៉ុណ្ណោះ

ភ្នំពេញ៖ ចំនួនសត្វត្មាតទូទាំងពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ខណៈចំនួនសត្វត្មាតសរុបនៅក្នុងប្រទេសកម្ពុជានៅសល់ប្រមាណតែ ១២០ក្បាលប៉ុណ្ណោះ។

ដែនជម្រកសត្វព្រៃឆែប នៅភាគខាងជើងនៃប្រទេសកម្ពុជា ជាជម្រករបស់សត្វត្មាតបីប្រភេទគឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ នេះបើយោងតាមគម្រោងUSAID ព្រៃឡង់បៃតង។

ការគំរាមកំហែងចម្បងដែលប្រឈមមុខនឹងសត្វត្មាតនៅកម្ពុជា គឺការបំពុល និងកង្វះអាហារ។ ដើម្បីដោះស្រាយការគំរាមកំហែងទាំងនេះ គម្រោងUSAID ព្រៃឡង់បៃតងបានធ្វើ “អាហារដ្ឋានត្មាត” នៅក្នុងដែនជម្រកសត្វព្រៃឆែប។

អាហារដ្ឋានត្មាត ដែលជាកន្លែងដែលគេដាក់សាកសពសត្វគោធ្វើជាចំណីអោយសត្វត្មាត មានគោលបំណងបីយ៉ាង៖ (១) ផ្តល់ចំណីឱ្យសត្វត្មាតដើម្បីកុំអោយពួកវាស្លាប់ដោយសារអត់ចំណី (២) អោយពួកវាមកស៊ីនៅកន្លែងតែមួយ ជាជាង ស៊ីសត្វព្រៃដែលអាចត្រូវបានគេបំពុលនៅក្នុងព្រៃ និង (3)ដើម្បីរាប់ចំនួនរបស់ពួកវា។

អាហារដ្ឋានត្មាតក៏ផ្តល់ឱកាសសម្រាប់អ្នកទេសចរក្នុងការមើលសត្វត្មាតពីកន្លែងដែលមានទីតាំងនៅជិតកន្លែងផ្តល់ចំណី។ អាហារដ្ឋានត្មាតត្រូវបានធ្វើឡើងពីរដងក្នុងមួយខែ ហើយអាចមានចំនួនលើសហ្នឹងប្រសិនបើមានអ្នកទស្សនាច្រើនចង់ទៅមើលសត្វត្មាត។ ជំរឿនប្រចាំត្រីមាសត្រូវបានធ្វើឡើងក្នុងអំឡុងពេលធ្វើអាហារដ្ឋានត្មាតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ សត្វត្មាតចំនួន១៧ក្បាល ត្រូវបានរាប់នៅដែនជម្រកសត្វព្រៃឆែប ដែលរួមមានសត្វត្មាតផេះចំនួន១០ក្បាល សត្វត្មាតត្នោតចំនួន៤ និងសត្វត្មាតភ្លើង៣ក្បាល ។

នៅទូទាំងប្រទេសកម្ពុជាក្នុងថ្ងៃតែមួយ ការរាប់ស្ថិតិសត្វត្មាតត្រូវបានធ្វើឡើងនៅកន្លែងដែលមានសត្វត្មាតរស់នៅទាំងអស់។ ទិន្នន័យពីការស្ទង់មតិប្រចាំត្រីមាសទាំងនេះត្រូវបានប្រមូលដោយក្រុមការងារសត្វត្មាតកម្ពុជា។ ចំនួនសត្វត្មាតសរុបនៅក្នុងប្រទេសកម្ពុជានៅសល់ប្រមាណតែ ១២០ក្បាលប៉ុណ្ណោះ។

អាហារដ្ឋានត្មាតដែលគាំទ្រដោយគម្រោងUSAID ព្រៃឡង់បៃតងកំពុងជួយទប់ស្កាត់មិនអោយសត្វត្មាតក្នុងប្រទេសកម្ពុជា មានការបាត់បង់ផុតពូជ។ បន្ថែមពីលើការធ្វើអាហារដ្ឋានត្មាត គម្រោងUSAIDព្រៃឡង់បៃតង ផ្តល់ការលើកកម្ពស់ការយល់ដឹងអំពីការបំពុលសត្វព្រៃទៅដល់សហគមន៍មូលដ្ឋាន និងគាំទ្រដល់ការយាមត្រពាំងថ្លុកមិនអោយមានការបំពុលសត្វ និងកម្មវិធីការពារសំបុកបក្សីដោយសហគមន៍មូលដ្ឋាន។

ការការពារសត្វត្មាតជួយធ្វើអោយ ភាគខាងជើងនៃប្រទេសកម្ពុជានៅតែជាគោលដៅអេកូទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក ដែលបង្កើតជាប្រភពប្រាក់ចំណូលដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន។

គម្រោងUSAID ព្រៃឡង់បៃតងបន្តគាំទ្រដល់ការអភិរក្សប្រភេទសត្វជិតផុតពូជនៅក្នុងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ តាមរយៈកម្មវិធីការពារសំបុកសត្វស្លាប និងតាមដានចំនួនរបស់ពួកវា៕

អត្ថបទដែលជាប់ទាក់ទង