**នាយករដ្ឋមន្ត្រីថៃ អញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ**មកដឹងពីប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្ត្រីថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា!**ក្រសួងបរិស្ថាន ក្រើនរំលឹកចំពោះករណីកាប់ដើមសំរ៉ង ជាអំពើល្មើសច្បាប់ អាចធ្វើឱ្យបាត់បង់ប្រភេទជីវៈចម្រុះ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សិស្សមីយ៉ាន់ម៉ាប្រមាណជាង៦០ ០០០នាក់ ត្រូវធ្វើការប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេ ត្រូវបានឆាបឆេះក្នុងគ្រោះអគ្គីភ័យ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥**កត្តាសុខសន្តិភាព បាននាំក​ម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល**អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**នាយកប្រចាំប្រទេស នៃអង្គការ WVI ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**មេទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ​**អាមេរិក​ដំឡើង​ពន្ធ​ខ្ពស់​ដល់​ទៅ ៣.៥២១ភាគរយ លើ​ការ​នាំ​ចូល​ពន្លឺព្រះអាទិត្យ​ពី​ប្រទេសអាស៊ីអាគ្នេយ៍**រដ្ឋមន្រ្តី ឈាង រ៉ា៖ ថ្នាក់ដឹកនាំមិនមែនសម្រេចកិច្ចការបាន ដោយត្រឹមតែការចរចារនោះទេ គឺបន្ថែមពីនោះទាមទារនូវសមត្ថភាពពិចារណាគិតគូរយ៉ាងល្អិតល្អន់ប្រកបដោយភាពត្រឹមត្រូវ

ឯកឧត្តម ហុីង ប៊ុនហៀង៖ សម្ដេចតេជោ គឺជាមហាវីរៈជនស្នេហាជាតិពិតប្រាកដបានជួយសង្រ្គោះប្រទេសជាតិ រំដោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីការកាប់សម្លាប់ក្នុងរបបប៉ុលពត


ភ្នំពេញ៖ ឯកឧត្ដម កិត្តិបណ្ឌិត ហុីង ប៊ុនហៀង នាយករងខុទ្ធកាល័យ និងលោកជំទាវ ប៉ែន ចន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន គឺជាមហាវីរៈជន ស្នេហាជាតិពិតប្រាកដបានជួយសង្រ្គោះប្រទេសជាតិ រំដោះជីវិតប្រជាពលរដ្ឋរួចចេញពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ការពារជាតិសាសនាព្រះមហាក្សត្ររក្សាអធិប្បតេយ្យភាព និងបូរណភាពបានគង់វង្ស បម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈមិនដែលរត់ចោលប្រជាពលរដ្ឋនៅពេលជួបការលំបាក ។

ឯកឧត្ដម កិត្តិបណ្ឌិត បានថ្លែងក្នុងពិធីសម្ភោធសមិទ្ធផលនានា ក្នុងវត្តពោធិ៍សត្ថារាម ហៅវត្តពោធិ៍ចិនតុង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ឯកឧត្ដម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា សម្ដេចតេជោ ហ៊ុន សែន បានតស៊ូប្រឹងប្រែងឆ្លងកាត់គ្រប់ឧបសគ្គរាប់រយជំពូក និងបានចំណាយសាច់ស្រស់ឈាមស្រស់បានលៈបង់គ្រប់បែបយ៉ាងទាំងជីវិតគ្រួសារដើម្បីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពតបានស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិពិតប្រាកដទូទាំងប្រទេសព្រមទាំងជម្រុញការអភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យរហូតមានការអភិវឌ្ឍលើគ្រប់វិស័យរហូតដល់សព្វថ្ងៃនេះ។ សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៍ល្អបានដឹកនាំប្រទេសឈរនៅលើផ្លូវត្រូវធ្វើឱ្យពិភពលោកទទួលស្គាល់កម្ពុជាលើឆាកអន្តរជាតិ ។

សម្ដេចតេជោ ជាវីរៈបុរសរបស់កម្ពុជាពិតប្រាកដជាស្ថាបនិកសន្តិភាព ការពារបូរណភាពទឹកដីមិនក្បត់ឧត្ដមគតិជាតិ មិនដោះដូរអធិប្បតេយ្យភាពជាតិជាមួយ និងផលប្រយោជន៍បរទេសឡើយ។

ឯកឧត្ដម កិត្តិបណ្ឌិត បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ប្រជាពលរដ្ឋសូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នានិងដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានរួមគ្នា ប្ដេជ្ញាការពារសន្តិភាពនៅកម្ពុជា នឹងនៅបន្តភាពរឹងមាំស្ថិតស្ថេរគង់វង្សជាអមតៈមិនអនុញ្ញាតឱ្យជនអគតិមួយចំនួនតូចណាមួយមកបំផ្លាញសន្តិភាពនៅកម្ពុជាបានឡើយ។

ឯកឧត្តម កិត្តិបណ្ឌិត បានសំណូមពរដល់ប្រជាជនកម្ពុជាពិសេសបងប្អូនប្រជាពលរដ្ឋ ខណ្ឌពោធិ៍សែនជ័យ បន្តគោរពស្រឡាញ់ គាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បី បន្តបម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនទៅមុខជានិច្ច។

ក្នុងឱកាសនោះ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោជំទាវ បានវេរប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន ១ម៉ឺនដុល្លាសហរដ្ឋអាមេរិក និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេរជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនលោកតាលោកយាយ សីលវន្ត សីលវន្តី មន្ត្រីក្រុមប្រឹក្សាសង្កាត់ ខណ្ឌ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច ជាច្រើនទៀត ៕

អត្ថបទដែលជាប់ទាក់ទង