**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បទវិភាគ៖តើហេតុការណ៍រថភ្លើងធ្លាក់ផ្លូវជាញឹកញាប់ជារឿងចៃដន្យឬទេ?


នាពេលបច្ចុប្បន្ន ហេតុការណ៍រថភ្លើង”ឧស្ម័នពុល”ធ្លាក់ផ្លូវនៅក្នុងរដ្ឋOhioរបស់អាមេរិកបានបន្តហក់ឡើង ទន្ទឹមនឹងការដែលប្រជាជនក្នុងតំបន់នៅតែស្ថិតក្នុងការភ័យខ្លាចនិងការសង្ស័យ ហេតុការណ៍រថភ្លើងធ្លាក់ផ្លូវស្រដៀងគ្នានេះបានកើតឡើងជាបន្តបន្ទាប់នៅក្នុងរដ្ឋ
TexasនិងSouthCarolinaរបស់អាមេរិកទៀតផង។
តាមការផ្សាយដំណឹងនៃវេបសាយ《News-Week》អាមេរិកបានឱ្យដឹងថា ក្នុងរយៈពេលត្រឹមតែតិចជាងពីរខែក្នុងឆ្នាំនេះ នៅក្នុងប្រទេសអាមេរិកក៏បានកើតមានគ្រោះថ្នាក់រថភ្លើងចំនួនជាង១០ករណី។ គួរឱ្យរន្ធត់នោះគឺ នៅទូទាំងប្រទេសអាមេរិក បានកើតឡើងនូវហេតុការណ៍រថភ្លើងធ្លាក់ផ្លូវចំនួន១ពាន់៧រយករណីជាមធ្យមក្នុងមួយឆ្នាំ។ យោងតាមទិន្នន័យនៃក្រសួងគមនាគមន៍របស់អាមេរិក សម្ភារៈគីមីផ្ទុកសារធាតុពុលប្រហែល៤លាន៥សែនតោនត្រូវបានដឹកជញ្ជូនតាមផ្លូវដែកជារៀងរាល់ឆ្នាំ ហើយគិតជាមធ្យមមានរថភ្លើងចំនួន១ម៉ឺន២ពាន់គ្រឿងដែលដឹកសម្ភារៈគ្រោះថ្នាក់ឆ្លងកាត់ទីក្រុងនិងទីប្រជុំជនជារៀងរាល់ថ្ងៃ។ រថភ្លើងដឹកទំនិញមួយៗដែលរត់នៅលើផ្លូវដែកចាស់គឺប្រភពគ្រោះថ្នាក់ដែលកំពុង”ចល័ត”។ តើនេះវាជាការចៃដន្យឬយ៉ាងណា?
ជាការពិត យកហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនៅរដ្ឋOhioជាឧទាហរណ៍ ប្រសិនបើអ្នកសង្កេតមើលយ៉ាងជ្រាលជ្រៅតាមលំដាប់នៃ”រថភ្លើងធ្លាក់ផ្លូវ—ក្រុមហ៊ុនផ្លូវដែក—ប្រព័ន្ធផ្លូវដែក—ហេដ្ឋារចនាសម្ព័ន្ធ—រដ្ឋាភិបាលអាមេរិក” នោះអ្នកទាំងអស់គ្នានឹងរកឃើញថា ហេតុការណ៍រថភ្លើងធ្លាក់ផ្លូវលើកនេះ គឺជាលទ្ធផលជៀសមិនរួចដែលក្រុមហ៊ុនផ្លូវដែកស្វែងរកប្រាក់ចំណេញច្រើនបំផុតអស់រយៈពេលជាច្រើនឆ្នាំមក និងបណ្តាលឱ្យគ្រោះថ្នាក់សុវត្ថិភាពបន្តប្រមូលផ្តុំជាបន្តបន្ទាប់ ហើយក៏ជាស្រមោលខ្មៅមួយដែលកើតឡើងដោយ”ការស្វែងរកតែប្រាក់ចំណេញ”នៃប្រព័ន្ធផ្លូវដែកអាមេរិកទាំងមូល វាកាន់តែលាតត្រដាងពីបញ្ហាអភិវឌ្ឍន៍ដ៏ស៊ីជម្រៅផងដែរ។
បើនិយាយចំពោះក្រុមហ៊ុនផ្លូវដែកដឹកទំនិញធុនធំនៅក្នុងអាមេរិក មុខងារចម្បងនៃផ្លូវដែកគឺ”ឧបករណ៍រកលុយ” តែមិនមែនជា”ហេដ្ឋារចនាសម្ព័ន្ធសំខាន់”នោះទេ។ ដូច្នេះ ការកាត់បន្ថយដើមទុន ការលើកកម្ពស់ប្រសិទ្ធភាពនិងការធានាឱ្យអត្ថប្រយោជន៍ធ្លាក់ចូលក្នុងហោប៉ៅរបស់ឧត្តមមន្រ្តីនៃក្រុមហ៊ុនបានក្លាយជាការយកចិត្តទុកដាក់ស្នូលរបស់ពួកគេ។
នៅពេលដែលប្រព័ន្ធផ្លូវដែកពោរពេញទៅដោយ”ក្លិនលុយ” នោះហានិភ័យកំពុងប្រមូលផ្តុំនិងខិតជិតមកដល់។ នៅពេលដែលអ្វីទាំងអស់ផ្ដោតលើតែផលប្រយោជន៍ មិនថាអាមេរិកដាក់ចេញផែនការហេដ្ឋារចនាសម្ព័ន្ធប៉ុន្មានក៏ដោយ វាក៏ប្រហែលពិបាកផ្តល់ផលប្រយោជន៍ដល់ប្រជាជនសាមញ្ញផងដែរ។
“វាមិនគួរឱ្យជឿទេ តើនេះជាប្រទេសរបស់យើងទេ? តើវាក្លាយជាបែបនេះដោយរបៀបណា?” ប្រឈមមុខនឹងរថភ្លើងដែលតែងតែក្រឡាប់ធ្លាក់ផ្លូវ អ្នកនិយមលេងអ៊ីនធឺណេតអាមេរិកជាច្រើនបានចោទជាមន្ទិលសង្ស័យយ៉ាងខ្លាំង។ បន្ទាប់ពីដើរតាមផ្លូវខុសនៃការអភិវឌ្ឍអស់រយៈពេលរាប់ទសវត្សរ៍ អាមេរិកបានប្រមូលផ្តុំនូវហានិភ័យជាប្រព័ន្ធដ៏ធំសម្បើម។បើនិយាយចំពោះអ្នកនយោបាយអាមេរិក ប្រសិនបើមិនអនុវត្តការកែទម្រង់ក្នុងរចនាសម្ព័ន្ធឱ្យស៊ីជម្រៅទេ នោះផែនការហេដ្ឋារចនាសម្ព័ន្ធដែលមានមហិច្ឆតា គឺគ្រាន់តែជាល្បែងគ្មានប្រយោជន៍ដែលផ្ទេរធនធានហិរញ្ញវត្ថុទៅជាប្រាក់ចំណូលរបស់ឧត្តមមន្រ្តី
តែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង