នាយឧត្ដមសេនីយ៍ នាង ផាត អញ្ជេីញជាអធិបតីក្នុងពិធីប្រកាសបើកបន្តរកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់យុត្តិភ័ណ្ឌមិនទាន់ផ្ទុះ
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសបើកបន្តរកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់យុត្តិភ័ណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ នៅការដ្ឋានកោះពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល ៕