ឯកឧត្តម ជា សុមេធី និងឯកឧត្តម ងិន បាណាល់ អញ្ជើញជាអធិបតីក្នុងពិធីរំកិលទូក «ង» ដែលវែងជាងគេលើពិភពលោក
ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម ងិន បាណាល់ អគ្គនាយករងភស្តុភា និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីរំកិលទូក «ង» ដែលវែងជាងគេលើពិភពលោក Guinness World Record (មានឈ្មោះថា កម្ពោជិក បុត្តាខេមរាតរី) ចេញពីទួលចុងប៉ម ចូលទៅរោងតម្កល់ទូក នៅខាងមុខសាលាខេត្ត។
សូមរម្លឹកថា៖ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្ពុជាបាន បំបែកឯកទគ្គកម្មទូក «ង» វែងជាងគេលើពិភពលោក Guinness World Record ដែលមានបណ្ដោយប្រវែង ៨៧,៣០ ម៉ែត្រ ទទឹង១,៩៤ម៉ែត្រ និងដាក់ចំណុះទូកបាន១៧៩នាក់ផងដែរ។
ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណ គណៈកម្មការ និងអនុគណៈកម្មការសាងសង់រោងតម្កល់ទូកខ្នាតវែង ជាពិសេសកងកម្លាំងទាំង៣ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការរំកិលទូក «ង» «កម្ពោជិកបុត្តាខេមរាតរី» ដែលវែងជាងគេលើពិភពលោកនោះ ចូលមកក្នុងរោងតម្កល់ទូកទទួលបានជោគជ័យ ៕