អភិបាលខេត្តព្រះវិហារ ដឹកនាំកិច្ចប្រជុំរៀបចំគម្រោងអភិវឌ្ឍខេត្ត
ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំគម្រោងអភិវឌ្ឍខេត្ត។ ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកនិងមន្រ្តីជំនាញពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្ត ៕