ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៅខេត្តស្វាយរៀង
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។
ពិធីខាងលើនេះមានការចូលរួម ពីលោកស្រី ឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និង លោកស្រី ចន្ទ សេង សមាជិកក្រុមប្រឹក្សា និងជាប្រធាន គ.ក.ស.ក ខេត្ត ប្រធានការិយាល័យសង្គមកិច្ចសុខុមាលភាពសង្គមក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ អ្នកកាន់កម្មវិធី ឃុំ/សង្កាត់ មន្រ្តីមន្ទីរស.អ.យ. និងមូលដ្ឋានសុខាភិបាលប្រមាណជាង ២០០នាក់ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តស្វាយរៀង៕