ឯកឧត្តម ម៉ម ប៊ុននាង ដឹកនាំកិច្ចប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា
ភ្នំពេញ៖ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកប្រជុំក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យសម្រេចលើ៖
១-របាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់គណៈកម្មការទី១០ព្រឹទ្ធសភាប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត។
២-របាយការណ៍ហិរញ្ញវត្ថុរបស់គណៈកម្មការទី១០ព្រឹទ្ធសភាប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ ៕