បុរសម្នាក់ យកគ្រាប់បែក មកដំកែច្នៃធ្វើជាកាំបិត បណ្ដាលឲ្យផ្ទុះ រងរបួសធ្ងន់
ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានករណីផ្ទុះសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយសារជនរងគ្រោះយកគ្រាប់នោះ មកដំកែច្នៃធ្វើជាកំបិតទុកប្រើប្រាស់ បណ្តាលឱ្យឈ្មោះ ព្រាល អ៊ិត អាយុ២៩ឆ្នាំ ភេទប្រុស រងរបួសធ្ងន់ធ្ងរ។
ពាក់ព័ន្ធករណីនេះដែរ អាជ្ញាធរមីន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំប៉ះពាល់ កុំដំលេង កុំកែច្នៃ មីន និងគ្រាប់មិនទាន់ផ្ទុះ វាបណ្តាលឲ្យរបួស ពិការ ស្លាប់គ្រប់ពេល ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល ៕