ស្ត្រីម្នាក់មានជំងឺត្បៀតសរសៃឈាមបេះដូង ទឹកនោមផ្អែម មានអការៈធូរស្រាល ក្រោមការឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ
ភ្នំពេញ៖ អ៊ំស្រី ហុង សេងហេង អាយុ៦៥ឆ្នាំ ជាអតីតអ្នកលក់នំបញ្ចុក ទីលំនៅ ភូមិចុងជាច ឃុំចុងជាចស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានជំងឺត្បៀតសរសៃឈាមបេះដូង ទឹកនោមផ្អែម និងកៀបសរសៃឆ្អឹងខ្នង ត្រូវបានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បញ្ជូនគាត់មកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ នៅពេលនេះអការៈបានធូរស្រាល និងត្រូវបានអនុញ្ញាតឱ្យចេញទៅផ្ទះហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។