ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយលោកគ្រូអ្នកគ្រូខ្មែរឥស្លាម ចំនួន ១៨០ នាក់
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូបង្រៀនខ្មែរឥស្លាម នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជេីញជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយលោកគ្រូអ្នកគ្រូខ្មែរឥស្លាម ចំនួន ១៨០ នាក់ មកពី ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ ប៉ៃលិន សៀមរាប និងខេត្តពោធិ៍សាត់ នៅសាលាបឋមសិក្សាអុីស្លាម អាល់ហារ៉ម៉ៃន៍ ភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ៕