លោក សរ សុពុត្រា និងលោក ញ៉ាញ់ ជាបហ៊ង ចុះដោះស្រាយបណ្តឹងតវ៉ា របស់ពលរដ្ឋ នៅនឹងកន្លែង ២ករណី នៅឃុំស្វាយរំពារ ស្រុកបសេដ្ឋ
ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលរួមជាមួយឯកលោក សរ សុពុត្រា អភិបាលរងខេត្ត ក្នុងការដឹកនាំក្រុមការងារសម្របសម្រួលដោះស្រាយវិវាទ និងបណ្តឹង នៃរដ្ឋបាលខេត្តកំពង់ស្ពឺ ចុះដោះស្រាយបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ នៅនឹងកន្លែង ចំនួន ២ករណី នៅឃុំស្វាយរំពារ ស្រុកបសេដ្ឋ ៖ (១).ការចាក់ដីរំលោភចូលផ្ទៃអាងទឹកអូរក្បៀរ (២).ការសាងសង់របងព្រំដីជាន់លើចំណីផ្លូវប្រឡាយទឹកភូមិស្លែង។
ក្នុងករណីចុះដោះស្រាយវិវាទនៅនឹងកន្លែងនេះគឺទទួលបានលទ្ធផលដូចខាងក្រោម៖
១).ក្រុមការងារទុករយៈពេល ២សប្តាហ៍ ឱ្យភាគីដែលចាក់ដី កាយដីនោះចេញវិញឱ្យអស់ ដើម្បីបើកលំហូរផ្លូវទឹក ឱ្យស្របតាមបច្ចេកទេសធនធានទឹក។
២).ក្រុមបច្ចេកទេស បានវាស់វែង កំណត់ព្រំច្បាស់លាស់ ដើម្បីមានមូលដ្ឋានក្នុងការពិភាក្សាជាមួយភាគីទំនាស់ ៕