ឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងតាខ្មៅ នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមាឃ ឆ្នាំខាល ពស ២៥៦៦ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា(ថ្ងៃទី២៨ ២៩ ខែមករា ឆ្នាំ២០២៣)។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈអចិន្ត្រៃយ៍គណបក្សខេត្ត គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង សង្កាត់ គណៈកម្មាធិការគណបក្សក្រុងតាខ្មៅ ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានភូមិ គណៈកម្មាធិការគណបក្សសង្កាត់ ក្រុមការងារគណបក្សក្រុង សង្កាត់ ក្រុមការងារស្ត្រីគណបក្សក្រុង សង្កាត់ សរុបចំនួន៨៣៨នាក់ ៕