ឯកឧត្តម ស្បោង សារ៉ាត និងឯកឧត្តម ជា សុមេធី ចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារក្នុងវត្តមុនីរស្មីព្រៃត្បែង ស្ថិតនៅភូមិព្រៃត្បែង ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង
ភ្នំពេញ៖ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តមុនីរស្មីព្រៃត្បែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅភូមិព្រៃត្បែង ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង។
ឯកឧត្តមអភិបាលខេត្ត សូមសម្តែងនូវគារវៈកិច្ចគោរពយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងប្រតិភូអមដំណើរទាំងអស់ ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តមុនីរស្មីព្រៃត្បែង នាពេលនេះ។
យេីងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចក្រឡាហោម ព្រមទាំងប្រតិភូអមដំណើរទាំងអស់ សូមមានសុខភាពល្អ បរិបូរណ៍ប្រាជ្ញាឈ្លៀសវៃ និងជ័យជំនះគ្រប់ភារកិច្ច ដើម្បីដឹកនាំ និងអភិវឌ្ឍន៌ជាតិមាតុភូមិ អោយមានភាពរុងរឿង និងរីកចម្រើនតរៀងទៅ ៕