**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផល និងការសម្របសម្រួលដោះស្រាយបណ្ដឹង ជូនដល់ថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផល និងការពិគ្រោះយោបល់ អំពីការផ្តល់សេវារដ្ឋបាល និងការសម្របសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២)។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូតំណាងក្រសួង ស្ថាប័ន ឯកឧត្ដម ខេ ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, លោក លោកស្រីនាយក នាយករងរដ្ឋបាលរាជធានី ខេត្ត ប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងតំណាងដៃគូអភិវឌ្ឍន៍ផងដែរ។

ឯកឧត្តម ប្រាក់ សំអឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ តំណាងដៃគូអភិវឌ្ឍ ដូចជាអង្គការGIZ (គម្រោងធ្វើឲ្យប្រសើរឡើងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ (ISD) អង្គការតម្លាភាពកម្ពុជា និងអង្គការActionAids កម្ពុជា ដែលបានផ្ដល់ការគាំទ្រដល់ ការរៀបចំសិក្ខាសាលា និងការពិគ្រោះយោបល់នាពេលនេះ ក៏ដូចជាការជួយគាំទ្រលើការអនុវត្តសកម្មភាពនានាពាក់ព័ន្ធនឹងការងារកំណែទម្រង់ការផ្តល់សេវារដ្ឋបាល នឹងការសម្រុះសម្រួលដោះស្រាយ បណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាពេលកន្លងមក។

ឯកឧត្តម អគ្គនាយក បានបន្តថា តាមរយៈបទពិសោធន៍នៃការអនុវត្តក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក និងតាមការវាយតម្លៃនានាយើងអាចធ្វើការសន្និដ្ឋានបានថា ការផ្តល់សេវារដ្ឋបាលតាមរយៈយន្តការការិយាល័យ ច្រកចេញចូលតែមួយ និងការសម្របសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋ ពិតជាទទួលបានលទ្ធផលជាវិជ្ជមាន មានគុណភាព ប្រសិទ្ធភាព តម្លាភាព និងភាពឆ្លើយតបបានទាន់ពេលវេលា ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាកព័ន្ធទាំងអស់ ជាពិសេសគឺភាពពេញចិត្ត និងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋដែល ជាអ្នកទទួល និងប្រើប្រាស់សេវា។

ឯកឧត្តម អគ្គនាយក បានបញ្ជាក់ថា សម្រាប់លទ្ធផលរំពឹងទុកនៃសមាសភាគទី៥ របស់កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម ជាតិដំណាក់កាលទី២(២០២១-២០៣០) ក៏បានកំណត់ឲ្យមានការកែលម្អ និងពង្រឹងការអនុវត្តយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឲ្យការផ្តល់សេវាកាន់តែមានភាពសាមញ្ញ ងាយស្រួល មានប្រសិទ្ធភាព និងមានតម្លាភាព តាមរយៈការរៀបចំ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យាសម្រាប់ការផ្តល់សេវា។

ជាមួយគ្នានេះ កម្មវិធីជាតិក៏បាន កំណត់នូវសកម្មភាពជាអាទិភាពមួយចំនួន ដើម្បីសម្រេចឲ្យបាននូវលទ្ធផលរំពឹងទុក ដែលក្នុងនោះសកម្មភាពអាទិភាពជាចម្បង គឺការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចស្នើសុំបង់កម្រៃសេវា និងតាមដានដំណើរការនៃការស្នើសុំ សេវាតាមប្រព័ន្ធព័ត៌មានវិទ្យាបានដោយខ្លួនឯង។ សូមបញ្ជាក់ផងដែរថា សិក្ខាសាលាបូកសរុបលទ្ធផល និងការពិគ្រោះយោបល់អំពីការផ្តល់សេវា រដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២) ដែលមានរាជធានី-ខេត្តទាំង២៥ បានចូលរួម អស់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែកុម្ភៈ) អ្នកចូលរួមប្រមាណជិង៧០០នាក់។

ផ្អែកតាមការវាយតម្លៃ និងបូកសរុបពិន្ទុរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្តទាំង២៥ នាយកដ្ឋានរដ្ឋបាលបានកំណត់ជ្រើសរើសយកការិយាល័យប្រជាពលរដ្ឋចំនួន៣ ដែលទទួលបានពិន្ទុ ខ្ពស់ជាងគេ ដើម្បីទទួលជ័យលាភិការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តឆ្នើមសម្រាប់ឆ្នាំ២០២២នេះ រួមមាន៖
– ការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ចាម ទទួលបានចំណាត់ថ្នាក់លេខ១ (ពិន្ទុ៧៥,៦)
– ការិយាល័យប្រជាពលរដ្ឋខេត្តបាត់ដំបង ទទួលបានចំណាត់ថ្នាក់លេខ២ (ពិន្ទ៧២)
– ការិយាល័យប្រជាពលរដ្ឋ ខេត្តកណ្តាល ទទួលបានចំណាត់ថ្នាក់លេខ៣ (ពិន៦៨,៥) ៕

អត្ថបទដែលជាប់ទាក់ទង