ឯកឧត្តម ម៉ៅ ភិរុណ និងឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ភ្នំពេញ៖ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំខាល ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ «សម័យប្រឡង ៥ ធ្នូ ២០២២» នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាល នាយកទីចាត់ការអង្គភាពចំណុះរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសិស្សានុសិស្សសរុបចំនួន ៩១០នាក់ ៕