សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញដាក់កំរងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកប្រធានហូ ជីមិញ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង ខ.ភ.ម និងជានាយសេនាធិការចំរុះ, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា និងជាអគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស, នាយឧត្តមសេនីយ័ មាស សាវ៉ន អគ្គនាយក នៃអគ្គនាយកដ្ឋានយោធសេវា ព្រមទាំអគ្គនាយករង មេបញ្ជាការ មេបញ្ជាការរង កងទ័ពជើងគោក ជើងទឹក ជើងអាកាស និងប្រតិភូអមដំណើរជាច្រើនរូបទៀត នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដាក់កំរងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកប្រធានហូ ជីមិញ នៅក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៕