តើអ្វីជាកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)?
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) គឺជាកម្មវិធីលើស្មាតហ្វូន ថ្មីមួយដែលសាធារណជន អាចថតផ្ញើ និងរាយការណ៍ពីផ្លូវខូចខាត ដើម្បីអាចចាត់វិធានការជួសជុលឱ្យបានទាន់ពេលវេលា។
ក្រសួងបន្ថែមថា លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ៕