លោក ញ៉ាញ់ ជាបហ៊ង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស
ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង សមាជិកគណអចិន្ត្រៃយ៍គណកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំស្វាយចចិប
លោក សំ ចាន់ថន អនុប្រធានគណបក្សស្រុកបសេដ្ឋ និងលោក ជា ស៊ិនថៃ ប្រធានគណកម្មាធិការបក្សឃុំ កាលពីថ្ងៃទី១៨ កុម្ភៈ បានអញ្ជើញជួបប្រជុំជាមួយគណកម្មាធិកាបក្សឃុំ សាខា អនុសាខាបក្សភូមិ បងប្អូនប្រជាពលរដ្ឋ សរុប ប្រមាណ ២៥០រូប ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន៖
១.ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស
២.ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា
៣.បញ្ហាប្រឈមផ្សេងៗ ។
ក្នុងថ្ងៃដដែលនេះដែរក៍បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាការពារ ចំនួន ១០០រូប (ម្នាក់ទទួលបានអាវមួយឈុត) ឧបត្ថម្ភនូវកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ ជូនប៉ុស្ត៍នគរបាលឃុំ សម្រាប់បម្រើសេវាជូនបងប្អូន ១ ឈុតផងដែរ ៕