**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ការលក់និងការចែកចាយបារីអេឡិចត្រូនិកនៅតែមានយ៉ាងចំហរនៅតាមប្រព័ន្ធបណ្ដាញសង្គម និងការនិយាយតៗគ្នាតាមរយៈមិត្តភក្តិ


ភ្នំពេញ៖ ការលក់និងការចែកចាយបារីអេឡិចត្រូនិកនៅតែមានយ៉ាងចំហរនៅតាមប្រព័ន្ធបណ្ដាញសង្គម និងការនិយាយតៗគ្នាតាមរយៈមិត្តភ័ក្តិដែលនាំឱ្យសិស្សសាលាជាច្រើនបានទិញមកប្រើប្រាស់ បើទោះបីជាបានបង្កផលប៉ះពាល់ខ្លាំងដល់សុខភាពអ្នកប្រើប្រាស់ និងត្រូវបានហាមឃាត់ពីរាជរដ្ឋាភិបាលក៏ដោយ។
ក្នុងកម្មវិធីប្រកួតវោហារស័ព្ទ ប្រធានបទ “ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឈិ៍ធីភី ដើម្បីលើកកម្ពស់សិក្សា”ដែលរៀបចំឡើងដោយក្រសួងអប់រំយុវជន និងកីឡានាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម កញ្ញាជីវ លីលី ជាបេក្ខនារីម្នាក់ ក្នុងចំណោមបេក្ខជនផ្សេងទៀតដែលចូលរួមប្រកួតបានលើកឡើងទៀតថា បារីអេឡិចត្រូនិចត្រូវបានឈ្មួញរចនាប្រកបដោយភាពច្នៃប្រឌិត ស៊ីវីល័យ និងទាក់ទាញ ដោយបង្ហាញពីរូបរាងស្អាតៗ តូចៗងាយស្រួលដាក់តាមខ្លួន ព្រមទាំងមានក្លិនក្រអូប និងរសជាតិប្លែកៗ ដូចជារសជាតិក្រូច ឳឡឹក ស្ត្របឺរី និងកាហ្វេជាដើម។ មិនតែប៉ុណ្ណោះក្រុមអ្នកលក់បារីអេឡិចត្រូនិកបានផ្សព្វផ្សាយថា វាជាឧបករណ៍ផ្ដាច់បារីនិងគ្មានផលប៉ះពាល់ឡើយ។ ជាមួយគ្នានោះ ក្រុមបេក្ខជនទាំងអស់បានស្នើសុំឱ្យ អាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការនាំចូល ការចែកចាយលក់ និងការផ្សព្វផ្សាយផលិតផលនេះ ជាពិសេសលប់បំបាត់ការផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមដើម្បីបង្ការយុវជនពីការអូសទាញឱ្យប្រើប្រាស់ផលិតផលដ៏គ្រោះថ្នាក់នេះ ។
លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រចំពោះករលើកឡើងរបស់ក្រុមបេក្ខជននេះ បើទោះបីជាក្រសួងអប់រំ ក៏ដូជារាជរដ្ឋាភិបាល កំពុងបានទប់ស្កាត់បញ្ហានេះក៏ដោយ ក៏គេនៅតែសង្កេតឃើញមានក្រុមឈ្មួញបានប្រើប្រាស់ បណ្តាញសង្គមមានតេលេក្រាម ហ្វេសបុក យូធូបក្នុងការផ្សព្វផ្សាយលក់និងការចែកចាយបារីអេឡិចត្រូនិកនេះ ដែលធ្វើឱ្យយុវជនមួយចំនួនងាយនឹងប្រើប្រាស់។ ដូច្នេះអ្នកពាក់ព័ន្ធជាពិសេសយុវជនត្រូវរួមគ្នាលុបបំបាត់បញ្ហានេះ តាមរយៈការអប់រំមិត្តភក្តិ និងអ្នកនៅជិតកុំឱ្យប្រើប្រាស់ប្រាស់ឧបករណ៍នេះ។
កម្មវិធីប្រកួតវោហារស័ព្ទ ប្រធានបទ “ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឈិ៍ធីភី ដើម្បីលើកកម្ពស់សិក្សា” ត្រូវបានរៀបចំឡើងដោយក្រសួងអប់រំយុវជននិងកីឡាក្នុងគោលបំណងផ្ដល់ឱកាសឱ្យយុវជនបញ្ចេញសមត្ថភាពប្រកួតវោហារស័ព្ទជាក្រុមនិងលើកកម្ពស់ការសិក្សាស្រាវជ្រាវ សីលធម៌នៃការជជែកជាសាធារណៈ និងលើកកម្ពស់សុខភាពសិក្សា។
មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានរាយការណ៍ថាបារីអេឡិចត្រូនិកផ្ទុកសាធាតុបង្កគ្រោះថ្នាក់ជាច្រើន ដែលអាចបង្កឱ្យមានជំងឺផ្លូរដង្ហើមរ៉ាំរ៉ៃ មិនតែប៉ុណ្ណោះ បារីអេឡិចត្រូនិកមានផ្ទុកនីកូទីន ដែលជាសារធាតុញៀន ហើយធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់មនុស្សវ័យក្មេង។ ម៉្យាងទៀត វាមិនមែនជាឧបករណ៍សម្រាប់ផ្ដាច់បារីនោះទេ ផ្ទុយទៅវិញវាជាឧបករណ៍ដែលនាំឱ្យមនុស្សវ័យក្មេងដែលមិនធ្លាប់ប្រើប្រាស់បារីសោះ ឱ្យឈានទៅរកការប្រើប្រាស់បារី ព្រមទាំងអាចនាំឱ្យអ្នកប្រើប្រាស់បារីអេឡិត្រូនិកឈានទៅប្រើប្រាស់គ្រឿងញៀនផ្សេងៗទៀត៕

អត្ថបទដែលជាប់ទាក់ទង