**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បទវិភាគ៖”ការសម្តែងឆាកល្ខោនខាងនយោបាយអំពីរឿងបាឡុង”របស់សហរដ្ឋអាមេរិកគួរតែបញ្ចប់ហើយ

ពេលថ្មីៗកន្លងទៅនេះ មេដឹកនាំអាមេរិកបានថ្លែងសុន្ទរកថានៅសេតវិមានដោយបានលើកឡើងថា គ្មានតម្រុយណាមួយអាចបង្ហាញឱ្យឃើញថា វត្ថុចំនួន ៣ដែលត្រូវបាញ់ទម្លា ក់នាពេលថ្មីៗកន្លងទៅនេះមានទំនាក់ទំនងជាមួយប្រទេសចិននោះទេ ក៏ដូចជាអាមេរិកនឹងបន្តធ្វើការប្រាស្រ័យទាក់ទងជាមួយប្រទេសចិន ហើយនឹងមិនស្វែងរកការបង្កសង្គ្រាមត្រជាក់ថ្មីនោះទេ ។ ប៉ុន្តែព្រមពេលជាមួយគ្នានេះ លោកក៏បានអះអាងដែរថា អាមេរិកនឹងមិនសុំអភ័យទោសចំពោះការបាញ់ទម្លាក់បាឡុងរបស់ចិននោះឡើយ ។
មួយផ្នែក ដោយសារបានរងកម្លាំងសម្ពាធយ៉ាងខ្លាំង បានជារដ្ឋាភិបាលអាមេរិកនិយាយបានតែមាត់ថានឹងបន្តធ្វើការប្រាស្រ័យទាក់ទងជាមួយប្រទេសចិន មួយផ្នែកទៀត អាមេរិកបាននិងកំពុងស្វែងរកនូវ”ភាពត្រឹមត្រូវខាងនយោបាយ”ដ៏រឹងចចេស ពោលគឺ នឹងបង្ហាញសាច់ដុំចំពោះប្រទេសចិន ។ ប្រការនេះប្រហែលជាអ្វីដែលហៅថា យុទ្ធសាស្ត្ររបស់ជនជាតិអាមេរិកមួយចំនួនដើម្បីដោះស្រាយរឿងបាឡុង ។ ប៉ុន្តែ អ្នកផងទាំងពួងបានមើលឃើញថា ការបង្ហាញអាកប្បកិរិយាដែលមានភាពផ្ទុយគ្នាបែបនេះខ្វះសុទ្ធចិត្ត វាមិនមែនជាមធ្យោបាយដ៏ត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហានោះទេ ។
និយាយជារួម គិតមកទល់បច្ចុប្បន្ននេះ “ការសម្តែងឆាកល្ខោនខាងនយោបាយអំពីរឿងបាឡុង”របស់ក្រុងវ៉ាស៊ីនតោនបានដំណើរការរយៈពេលប្រហែលកន្លះខែហើយ ។ ក្នុងអំឡុងពេលនេះ ប្រទេសចិនបានបង្ហាញម្តងហើយម្តងទៀតថា បាឡុងស៊ីវិលគ្មានមនុស្សបើករបស់ចិនបានចូលក្នុងដែនអាកាសអាមេរិកគឺជារឿងចៃដន្យដែលកើតឡើងដោយករណីប្រធានសក្តិទាំងស្រុង ។ ដោយឡែក មន្ត្រីអាមេរិកជាច្រើននាក់ក៏បានលើកឡើងដែរថា បាឡុងរបស់ចិនមិនបានបង្កជាការគំរាមកំហែងណាមួយចំពោះបុគ្គលនិងសន្តិសុខជាតិរបស់អាមេរិកនោះទេ ។ យ៉ាងណាមិញ ក្នុងបរិយាកាសនយោបាយនៃភាពជ្រុលនិយមក្នុងការប្រកួតប្រជែងរវាងគណបក្សរបស់ក្រុងវ៉ាស៊ីនតោនបែបនេះ ករណីចៃដន្យនិងជាយថាហេតុលើកនេះមានភាពកាន់តែស្មុគស្មាញដែលបានឡើងកម្តៅក្លាយជាការសម្តែងឆាកល្ខោនខាងនយោបាយ ហាក់ដូចជា “ប្រើកាំភ្លើងត្បាល់បាញ់មូស” ។
តាមពិតទៅ យោងតាមក្រឹតក្រមរបស់ច្បាប់អន្តរជាតិជាទូទៅបានឱ្យដឹងថា បើសិនជាមានកាលៈទេសៈមួយក្នុងចំណោមកាលៈទេសៈទាំង ៣ ពោលគឺ ករណីប្រធានសក្តិដែលមិនអាចគ្រប់គ្រងបាន គ្រាដ៏លំបាកឬការបញ្ចៀសគ្រោះថ្នាក់ជាបន្ទាន់ នោះ ក៏អាចលើកលែងភាពខុសច្បាប់នៃការដែលឧបករណ៍ហោះហើរគ្មានមនុស្សបើករបស់ប្រទេសមួយចូលក្នុងដែនអាកាសនៃប្រទេសដទៃដោយមិនបានទទួលការអនុញ្ញាត ។
ជនជាតិអាមេរិកមួយចំនួនប្រហែលនឹកស្មានមិនដល់ថា ការសម្តែងឆាកល្ខោនខាងនយោបាយដើម្បីមួលបង្កាច់ប្រទេសចិននិងបម្រើដល់ការប្រកួតប្រជែងរវាងគណបក្សលើកនេះបែរជាបានលាតត្រដាងនូវធាតុពិតរបស់ខ្លួន ។ តាមការទម្លាយរបស់រដ្ឋាភិបាលចិនបានឱ្យដឹងថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២២ មក សហរដ្ឋអាមេរិកបានបង្ហោះ”បាឡុងអាកាសខ្ពស់”ពីដែនដីអាមេរិក ដើម្បីហោះហើរជុំវិញពិភពលោក ហើយបានហោះឆ្លងដែនអាកាសរបស់ប្រទេសចិនដោយខុសច្បាប់យ៉ាងហោចណាស់ជាង១០ លើក ។ ហេតុអ្វីបានជាសហរដ្ឋអាមេរិកមិនលើកឡើងរឿងទាំងនេះទាល់តែសោះ បែរជាមានប្រតិកម្មហួសហេតុចំពោះបាឡុងស៊ីវិលចិនដែលហោះចូលដែមអាកសអាមេរិកដោយករណីប្រធានសក្តិ?នេះគឺជាទង្វើស្តង់ដារពីបែបអាមេរិកសុទ្ធសាធ។
ជនជាតិអាមេរិកមួយចំនួនចង់យកបាឡុងស៊ីវិលគ្មានមនុស្សបើកធ្វើជាលេសដើម្បីបង្កើនថ្នូរនយោបាយរបស់អាមេរិកក្នុងការបដិបក្ខគ្នាជាមួយប្រទេសចិននិងស្វែងរកផលប្រយោជន៍របស់ខ្លួនឯង ប៉ុន្តែការប៉ុនប៉ងរបស់ពួកគេ គឺខុសឆ្គងទាំងស្រុង ។ ការបង្ហាញអាកប្បកិរិយារបស់ចិន គឺច្បាស់ណាស់៖ការកើតមានបញ្ហារវាងចិននិងអាមេរិកមិនគួរឱ្យភ័យខ្លាចទេ បញ្ហាគន្លឹះគឺ តើមានសុទ្ធចិត្តនិងសមត្ថភាពក្នុងការដោះស្រាយបញ្ហាឱ្យបានសមរម្យឬទេ ។ប្រសិនបើសហរដ្ឋអាមេរិកចង់បញ្ចប់”ការសម្តែងឆាកល្ខោនខាងនយោបាយអំពីរឿងបាឡុង” នោះ អាមេរិកគួរតែបង្ហាញពីភាពស្មោះត្រង់ដ៏ពិតប្រាកដ កុំធ្វើរឿងគួរឱ្យអស់សំណើចដោយសារតម្រូវការខាងនយោបាយក្នុងស្រុទៀត ក៏ដូចជាកុំធ្វើឱ្យទំនាក់ទំនងរវាងចិននិងអាមេរិករងផលប៉ះពាល់ដោយសារតែ”បាឡុងដែលវង្វេងផ្លូវ”មួយ ៕

អត្ថបទដែលជាប់ទាក់ទង