ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា
ភ្នំពេញ៖ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា និងសម្រេចលើផែនការប្រតិបត្តិរបស់គណៈកម្មការក្នុងឆ្នាំ២០២៣ រហូតដល់ចុងអាណត្តិ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ៕