ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨
ភ្នំពេញ៖ ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹងនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាលើការងារសំខាន់ៗ និងសម្រេចលើគម្រោងផែនការប្រតិបត្តិ ឆ្នាំ២០២៣ រហូតដល់ចុងអណត្តិរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨។ ដោយកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ៕