រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំស្ដីពីការពិនិត្យ និងកែលម្អប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ០១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំស្ដីពីការពិនិត្យ និងកែលម្អប្រព័ន្ធបំភ្លឺផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ៕