ឯកឧត្តម វ៉ា ថន ដឹកនាំកិច្ចប្រជុំពិភាក្សាលើប្រធានបទស្តីពី ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស
ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នារសៀលថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើប្រធានបទស្តីពី ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សក្នុងទីស្តីការក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។
ប្រធានបទពិភាក្សារួមមាន៖
១-វាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈមក្នុងការបំពេញការងារ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅតាមអគ្គនាយកដ្ឋាន អង្គភាពនានាក្នុងទីស្តីការក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។
២-វឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយក្នុងការពង្រឹងប្រសិទ្ធភាពអនុវត្តការងារ នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ផ្អែកតាមស្មារតីអនុក្រឹត្យលេខ១៨២ លេខ១៨៣ និងលេខ១៨៤។
៣-វឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តសេវាសង្គមនៅរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ។
៤-វឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តមុខងារវិស័យសុខាភិបាល ដែលបានប្រគល់ឱ្យរដ្ឋបាលរាជធានី ខេត្ត។
៥-វឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយរបស់អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការសម្របសម្រួល និងការលើកកម្ពស់ភាពជាដៃគូជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ៕