ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារបន្ត របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និង បាណកសាស្រ្ត។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា លោកវេជ្ជបណ្ឌិត Mohammad Naeem តំណាងអង្គការ UNOPS ប្រចាំនៅកម្ពុជា និង លោកវេជ្ជបណ្ឌិត Saad El-Din Hussein Hassan តំណាង USAID ប្រចាំកម្ពុជា និង ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោកប្រធានមជ្ឈមណ្ឌល លោក លោកស្រី តំណាងដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយ តំណាងដៃគូសហការ និងដៃគូអនុវត្តជាតិ/អន្តរជាតិ អង្គការជាតិ-អន្តរជាតិ សមាជិក/សមាជិការ ៕