លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល និងអគារសាលប្រជុំ របស់សាលាស្រុកកំពង់រោទិ៍
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល និងអគារសាលប្រជុំ របស់សាលាស្រុកកំពង់រោទិ៍ ស្ថិតក្នុង ភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
។
សូមជម្រាបថាអគារដែលបញ្ចុះបឋមសិលាសាងសង់នាថ្ងៃនេះ រួមមាន ៖
១-អគាររដ្ឋបាល ចំនួន ០១ ខ្នង ទទឹង១៣ម៉ែត្រ x បណ្ដោយ ២៨ ម៉ែត្រ (២ជាន់ គឺ ជាន់ផ្ទាល់ដី និងជាន់ទី១)
២-អគារសាលប្រជុំ ចំនួន ០១ខ្នង (១ជាន់ គឺជាន់ផ្ទាល់ដី) ទទឹង១៧,១ ម៉ែត្រ បណ្ដោយ២០ ម៉ែត្រ។
ពិធីក្រុងពាលីបញ្ចុះបឋមសិលាបានដំណើរការទៅតាមកម្មវិធី ដែលបានគ្រោងទុក្ខ ដោយមានការអុជធូប និង បួងសួងសុំនូវសេចក្តីសុខសប្បាយពីម្ចាស់ទឹកម្ចាស់ដី ថ្វាយគ្រឿងសក្ការ បូជា ដេីម្បីឲ្យការសាងសង់ដំណេីរការទៅដោយរលូន និងទទួលបានជោគជ័យ និងសុខសុវត្ថិភាព ៕