ឯកឧត្តមបណ្ឌិត ទី នរិន្ទ ដឹងនាំកិច្ចប្រជុំចាប់ផ្តើមអនុវត្តគម្រោងរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី និងគម្រោងចង្ក្រានស្អាតនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល នារសៀលថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំចាប់ផ្តើមអនុវត្តគម្រោងរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី (E-Mobility) និងគម្រោងចង្ក្រានស្អាតនៅកម្ពុជាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក (World Bank)។ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃធនាគារពិភពលោក ក្រុមហ៊ុនប្រឹក្សាយោបល់ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានថាមពល ៕