ឯកឧត្តមបណ្ឌិត ទី នរិន្ទ ទទួលជំនួបពិភាក្សាការងារជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ KfW
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល នារសៀលថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយតំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ KfW ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃភាគីទាំងពីរដែលទទួលបន្ទុក្នុងវិស័យថាមពល។
កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើការស្វែងរកឱកាសពង្រីកលទ្ធភាពបន្ថែមក្នុងការគាំទ្រដល់ការអភិវឌ្ឍបណ្តាញបញ្ជូនថាមពលអគ្គិសនី ការកែលម្អនិងពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីដែលមានស្រាប់ និងឱកាសក្នុងការចូលរួមគម្រោងអភិវឌ្ឍន៍និងវិនិយោគវិស័យថាមពលតាមរយៈផែនការមេអភិវឌ្ឍន៍ថាមពលថ្មីរបស់កម្ពុជាឆ្នាំ២០២២-២០២៤០ និងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០ ៕