ស្រវឹងកុំបើកបរ! គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២០ ខែកុម្ភៈ កើតឡើង៩លើក ស្លាប់និងរបួសចំនួន១៥នាក់
ភ្នំពេញ៖ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បណ្តាលឲ្យមនុស្សស្លាប់ចំនួន៧នាក់ របួសធ្ងន់ចំនួន៦នាក់ និងរបួសស្រាល ២នាក់(ស្រី១នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២០ ខែកុម្ភៈ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១៥នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៩លើក៕