**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយយករូបមេបញ្ជាការរងអាវុធហត្ថខេត្តតាកែវ និងក្រុមគ្រួសារ មកបង្កើតគណនី Facebook និង Telegram ក្លែងក្លាយ ជំរិតទារប្រាក់

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានកងរាជអាវុធហត្ថខេត្ត ស្រាវជ្រាវនិងឃាត់ខ្លួនបានកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ក្រោយពីយករូបភាពក្រុមគ្រួសាររបស់មេបញ្ជាការរងអាវុធហត្ថខេត្តម្នាក់ បង្កើតជាគណនី Facebook និង Telegram ក្លែងក្លាយ ក្នុងគោលបំណងជំរិតទារប្រាក់ ។

លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានថ្លៃងប្រាប់បណ្ដាញសារព័ត៌មានឱ្យដឹង នៅព្រឹកថ្ងៃទី២១ ខែកុម្ភះ នេះដែរថា ដោយមាន បទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កង វីរ:យុទ្ធ ភេទប្រុសអាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ជាប់ពាក់ព័ន្ធករណីគំរាមជំរិតទារប្រាក់តាមទូរស័ព្ទ និង គំរាមកំហែងហែកកេរ្តិ៍ ដោយប្រើប្រាស់គណនី Facebook និង Telegram ក្លែងក្លាយ ជំរិតទារប្រាក់ ពីពលរដ្ឋជាថ្នូរមិនចុះផ្សាយព័ត៌មាន ។

ដោយឡែកតាមការបញ្ជាក់លម្អិតពី លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី បានឱ្យដឹងថា បុគ្គលនេះបានបង្កើតគណនីក្លែងក្លាយមួយ ដោយបានផ្ញើសារមកគំរាមទារលុយ ប្រសិនមិនបាននោះទេ រូបគេនឹងដាក់ផ្សាយព័ត៌មានក្លែងក្លាយ ហែកកេរ្ដិ៍មូលបង្កាច់លើរូបខ្ញុំផ្ទាល់តែម្ដង។

លោកវរសេនីយ៍ឯក មេបញ្ជាការរង បានបន្ថែមថា កន្លងមកបុគ្គលនេះហើយដែលធ្លាប់ប្រើប្រាស់គណនី Facebook និង Telegram ក្លែងក្លាយ គំរាមបង្ហោះព័ត៌មានក្លែងក្លាយចោទប្រកាន់នានាទៅថ្នាក់ដឹកនាំ កាលពីអំឡុងឆ្នាំ២០១៩ ដោយបានធ្វើការបរិហារកេរ្ដិ៍ទម្លាក់ការចោទប្រកាន់លើក្រុមគ្រួសាររបស់ខ្ញុំថា រកស៊ីជួញដូរគ្រឿងញៀន ដោយការចោទប្រកាន់បែបនេះហើយ ខ្ញុំ រួមនឹងក្រុមគ្រួសាររបស់ខ្ញុំ គឺមិនអាចទទួលយកបាននោះទេ សុំបដិសេធន៍ចោលទាំងស្រុង ចំពោះការចោទប្រកាន់មកលើគ្រួសារខ្ញុំបែបនេះ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ក៏សូមធ្វើការបដិសេធន៍ចោលទាំងស្រុង ចំពោះព័ត៌មានទាំងឡាយណា ដែលត្រូវបានជនមិនស្គាល់អត្តសញ្ញាណបង្ហោះលើបណ្ដាញសង្គម Facebook និង Telegram នានា ដោយធ្វើការចោទប្រកាន់ ខ្ញុំ និងក្រុមគ្រួសាររបស់យើងខ្ញុំ ថាមានរកស៊ីខុសច្បាប់ណា គឺមិនពិតនោះទេ ព្រមទាំងស្នើសុំដល់ អាជ្ញាធរពាក់ព័ន្ធបន្តជួយស្រាវជ្រាវ ចាប់ខ្លួនបំពុលសង្គមទាំងនោះ មកផ្តន្ទាទោសតាមផ្លូវច្បាប់អោយខានតែបាន ៕

អត្ថបទដែលជាប់ទាក់ទង