**លោក Wang Yi ជួបជាមួយក្រុមមិត្តភាពជប៉ុន-ចិន ដើម្បីបង្កើនទំនាក់ទំនង**អាជ្ញាធរសុខាភិបាល៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើសពី ៥មុឺននាក់**លោក Netanyahu និងលោក Rubio ជួបពិភាក្សាអំពីការដោះលែងចំណាប់ខ្មាំង និងការវាយលុកតំបន់ Gaza**យោធាអាមេរិកធ្វើការវាយប្រហារតាមអាកាសលើខេត្ត Saada របស់យេម៉ែន**វិមានក្រឹមឡាំង៖ ការចរចាបទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែននៅតែស្ថិតក្នុងដំណាក់កាលដំបូង**កងទ័ពអ៊ីស្រាអែលបានសម្លាប់សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាសក្នុងការវាយប្រហារមន្ទីរពេទ្យនៅហ្គាហ្សា**នាយករដ្ឋមន្ត្រីកាណាដា អំពាវនាវឱ្យមានការបោះឆ្នោតនៅដើមខែមេសា**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង ច្រានចោលការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី Han**សហរដ្ឋអាមេរិក និងអ៊ុយក្រែនបញ្ចប់កិច្ចចរចាប្រកបដោយផលិតភាព នៅទីក្រុងរីយ៉ាដ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើកុមារាអាយុ ៣ឆ្នាំ ៦ខែ**កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូន បង្កើតការងារធ្វើ និងបង្កើនជីវភាពរបស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែប**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី១៤៣ ទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្ដេជ្ញា វិនិយោគអនុវត្ត»**ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញស្តីពីយុទ្ធសាស្រ្តបន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដល់សិក្ខាកាមសរុបចំនួន៥០នាក់**ឯកឧត្តម អេង ទូច នាំយកអំណោយឯកឧត្តម វង្សី វិស្សុត ជូនលោកគ្រូ-អ្នកគ្រូ ប្រជាការពារ និងយុវជនក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ**ឯកឧត្តម សុខ សូកេន ប្រកាសបើកដំណើរការពិនិត្យ និងព្យាបាលជំងឺផ្ដល់សេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៅអនុវិទ្យាល័យអណ្ដូងពោធិ៍**ថ្នាក់ដឹកនាំ យុវជន និងសាធារណជន ចាប់អារម្មណ៍ខ្លាំងលើការផ្សព្វផ្សាយបញ្ហាគ្រឿងញៀន និង App NoDrug នៅក្នុងពិធីបុណ្យទន្លេជុំទី៩**សម្តេច ស ខេង៖ នៅលើលោកនេះ វាគ្មានប្រទេសណាប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះនោះទេ**ពលរដ្ឋ ៧៩៦គ្រួសារ ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានទទួលចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន

នាយឧត្តមនាវី ទៀ វិញ អញ្ជើញចូលរួមក្នុងពិធីជូនដំណើរកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ចេញបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីជូនដំណើរកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ចេញបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) មានចំនួន៩៨នាក់ និងក្នុងនោះមានស្រី្តចំនួន១០នាក់ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង លោក ចូសិហ្វ ស៊ូអ៊ើ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព នៅសាលប្រជុំក្រសួងការពារជាតិ។

រយៈពេល១៧ឆ្នាំកន្លងមកនេះ កងទ័ពមួកខៀវកម្ពុជា សម្រេចបានកិត្យានុភាពជាច្រើនជូនជាតិ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រ UN នៅបណ្តាប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម និងជម្លោះផ្ទៃក្នុងរាំរ៉ៃ។

មន្ត្រី UN រូបនេះ បានបញ្ជាក់ថា ការចូលរួមរបស់កងទ័ពកម្ពុជា បានបង្ហាញថា ការរួបរួមគ្នា គឺជាចំណងសាមគ្គីដ៏រឹងមាំ ដែលមិនមានកម្លាំងឥទ្ធិពលណាមកបំបែកបានឡើយ។ «ខ្ញុំសង្ឃឹមថា ការរួមសាមគ្គីនេះនឹងដើរតួនាទីជាពន្លឺ នៃក្តីសង្ឃឹមដល់ មនុស្សដទៃមិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ នៅទូទាំងពិភពលោកផងដែរ» ៕

អត្ថបទដែលជាប់ទាក់ទង