លោកជំទាវ តឹករ៉េត កំរង ដឹកគណៈប្រតិភូអន្តរក្រសួង ទស្សនកិច្ចតាមស្តង់របស់ សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងកម្មវិធីការតាំងពិព័រណ៍ នៅទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម ពិភពឌូបៃ
ភ្នំពេញ៖ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានដឹកគណៈប្រតិភូអន្តរក្រសួង ធ្វើការទស្សនកិច្ចតាមស្តង់របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងកម្មវិធីការតាំងពិព័រណ៍ នៅទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម ពិភពឌូបៃ (DUBIA WORLD TRADE CENTER) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ( UNITED ARAB EMIRATE)។
លោកជំទាវរដ្ឋលេខាធិការ ជាប្រធានក្រុមចចាររបស់កម្ពុជាក្នុងការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-អារ៉ាប់រួម។ ដើម្បីចូលរួមលើកស្ទួយ និងជំរុញដល់ផលិតផលកម្ពុជា នៅក្នុងទីផ្សារមជ្ឈឹមបូព៌ា ក៏ដូចទីផ្សារផ្សេងៗ នៅក្នុងពិពភលោក ទោះបីជាកម្មវិធីដ៏មមាញឹក លើកិច្ចប្រជុំចចារ លោកជំទាវរដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងរួមមានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនរវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ល។ ចំនួន ១៥រូប មកទស្សនាស្តង់របស់សហព័ន្ធស្រូវអង្ករកម្ពុជាដោយផ្ទាល់។
ការចូលរួមរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងព្រឹត្តការណ៍ ពិព័រណ៍ចំណីអាហារ GULFOOD FAIR គឺកំពុងអនុវត្តន៍ឱ្យទាន់ពេលវេលាដែលរាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងបើកទីផ្សារជូនប្រទេសកម្ពុជា នៅតំបន់មជ្ឈឹមបូព៌ា ៕