**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំកិច្ចពិគ្រោះយោបល់ស្ដីពីការប៉ាន់ប្រមាណ សមត្ថភាពសាខាជុំទី ២

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២៣ នៅសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការប៉ាន់ប្រមាណសមត្ថភាពសាខាជុំទី២ សម្រាប់ខេត្តបន្ទាយមានជ័យក្រោម អធិបតីភាព ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី ២ កាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។

ឯកឧត្តម អ៊ុំរាត្រី បានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំធ្វើការប៉ាន់ប្រមាណនូវសមត្ថភាពជុំទី ២(បូកា)នាថ្ងៃនេះក្នុងគោលបំណងលើកកម្ពស់គុណភាព នៃការអនុវត្តការងារឲ្យមានប្រសិទ្ធភាព តាមលក្ខណៈវិនិច្ឆ័យ ជាសាខាឱ្យមានដំណើរការល្អ និងស្របតាមទិសវិមជ្ឈការនិងវិសហមជ្ឈការ ដែលពេលនេះសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ក៏បានអភិវឌ្ឍន៍ខ្លួនឈានមួយជំហានពីកម្រិតសាខា  អប្បបរមា ទៅជាសាខាអភិវឌ្ឍន៍កម្រិតទី១ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យស្របតាមទស្សនៈវិស័យជាស្ថាប័នមនុស្សធម៌ នាំមុខគេនៅកម្ពុជានិងក្លាយជាសាខាដែលមានភាពជាម្ចាស់ការខ្ពស់ តាមទិសយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។

ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍បន្តថា ជារៀងរាល់ឆ្នាំក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានខិតខំកៀងគរមូលនិធិពីសប្បុរសជន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ព្រមទាំងព្រះសង្ឃ ដែលជាការចូលរួមចំណែកលើវិស័យមនុស្សធម៌ ខ្មែរជួយខ្មែរ ហើយការចាយវាយគឺមានការសន្សំសំចៃខ្ពស់ ផ្ដល់ជូនចំគោលដៅ ជាក់ស្ដែងក្នុងខេត្តបន្ទាយមានជ័យជារៀងរាល់ឆ្នាំតែងតែជួបគ្រោះមហន្តរាយធម្មជាតិ ច្រើនជាងគេទូទាំងប្រទេស ដូចជាខ្យល់កន្ត្រាក់ ទឹកជំនន់ គ្រោះរាំងស្ងួត។ ប៉ុន្តែ ទោះបីជាលំបាកយ៉ាងណាក៏ក្រុមប្រតិបត្តិ សាខាកាកបាទក្រហមខេត្ត នៅតែបន្តចុះជួយសង្គ្រោះផ្ដល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ដោយមិនទុកឱ្យពួកគាត់ស្លាប់ដោយអត់អាហារនោះឡើយ។

ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមបានមានប្រសាសន៍ថា៖ ការអភិវឌ្ឍ ស្ថាប័នគឺជាវិស័យអាទិភាពទី៤នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា តាមរយៈឧបករណ៍លក្ខណៈវិនិច្ឆ័យសាខាមានដំណើរការល្អ។

ឯកឧត្តម យូ ឡាណា បន្តថា ការបា៉ន់ប្រមាណសមត្ថភាពស្ថាប័នសាខា (បូកា) មានវត្ថុបំណង ៣ គឺ  ស្វែងយល់ពីរសមត្ថភាព និងរបៀបបំពេញការងារនាពេលបច្ចុប្បន្នរបស់សាខា។ ឈានទៅសម្រេចការឯកភាពរួមគ្នាលើអាទិភាពនានា សម្រាប់ជួយលើកកម្ពស់ការបំពេញការងាររបស់សាខាបន្ថែមទៀត។ រៀបចំផែនការអភិវឌ្ឍន៍ សម្រាប់ពង្រឹង និងធានានិរន្តរភាពនៃសមត្ថភាពផ្ដល់សេវាកម្មរបស់សាខា និងភាពធន់មាំរបស់សហគមន៍។

ការប៉ាន់ប្រមាណសមត្ថភាពស្ថាប័នសាខា មិនមែនជាការវាយតម្លៃឬការធ្វើតេស ឬការចាប់កំហុសទេគឺ ជាការពិភាក្សាផ្លាស់ប្ដូរយោបល់ ឯកភាពរួមលើការកំណត់សូចនាករ ក្នុងសមត្ថភាពស្នូលទាំង៥ នៃបញ្ជីសំណួរស្ដីពីការប៉ាន់ប្រមាណសមត្ថភាពស្ថាប័នសាខា។ លទ្ធផលដែលសាខានិងទទួលបានពីការប្រមាណសមត្ថភាពសាខា ក្នុងរយៈពេលមួយថ្ងៃកន្លងនេះ គឺជាផែនទីចង្អុលផ្លូវដល់សាខាផ្ទាល់ក្នុងការពិនិត្យ វិភាគស្ថានភាពបច្ចុប្បន្នរបស់ខ្លួនហើយកំណត់រួមគ្នានៅអាទិភាព និងជំហានត្រូវអនុវត្តបន្ត ដើម្បីឈានទៅសម្រេចឱ្យបាននូវសូចនាករនានាដែលមិនទាន់បានខ្ពស់ សមតាមបំណងប្រាថ្នារបស់សាខា អនុសាខា៕

អត្ថបទដែលជាប់ទាក់ទង