រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំស្ដីពីការពង្រឹង និងការត្រួតពិនិត្យការងារសន្តិសុខ សណ្ដាប់ធ្នាប់ ការលក់ដូររបស់អាជីវករផ្សាររដ្ឋទាំងអស់ក្នុងរាជធានី
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារ ០២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំស្ដីពីការពង្រឹង និងការត្រួតពិនិត្យការងារសន្តិសុខ សណ្ដាប់ធ្នាប់ ការលក់ដូររបស់អាជីវករផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ អភិបាលរងទទួលបន្ទុក មន្រ្តីជំនាញរដ្ឋបាលរាជធានីភ្នំពេញ លោក លោកស្រី អភិបាល អភិបាលរងខណ្ឌ និងប្រធាន អនុប្រធានផ្សាររដ្ឋជុំវិញរាជធានីភ្នំពេញ ៕