**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តមរដ្ឋមន្ត្រី​ កែវ រតនៈ ក្រើនរំលឹកដល់បងប្អូនកងទ័ព ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានរឹងមាំ**លុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល**ក្រសួងការងារកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ**លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត**អង្គភាពសារព័ត៌មាន Hot News Asia ទទួលបានបណ្ណសរសើរពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល**អភិបាលខេត្តបាត់ដំបង ចុះទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម**ប.ស.ស. បានធ្វើបច្ចុប្បន្នភាពអនុវត្តផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ជួបប្រជុំពិភាក្សាការងារជាមួយគណៈកម្មការកិច្ចការបរទេស នៅវិមានព្រឹទ្ធសភា

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ ឃោសនា និងព័ត៌មាន នៃព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ រួមជាមួយឯកឧត្តម អគ្គនាយករងអន្តោប្រវេសន៍មួយចំនួន នាព្រឹកថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ ឃោសនា និងព័ត៌មាន នៃព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៉ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ ឃោសនា និងព័ត៌មាន (គណៈកម្មការទី៥) នៃព្រឹទ្ធសភា ព្រមទាំងមានវត្តមានចូលរួមពីឯកឧត្តម លោកជំទាវអនុប្រធាន សមាជិក សមាជិកា និងលេខាធិការគណៈកម្មការទី៥ នៃព្រឹទ្ធសភាជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៉ី បានសម្ដែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឲ្យថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចូលរួមកិច្ចប្រជុំពិភាក្សាការងារប្រចាំឆ្នាំជាមួយគណៈកម្មការទី៥ នៃព្រឹទ្ធសភា តបតាមការអញ្ជើញរបស់គណកម្មការនាពេលនេះ។ លោកជំទាវប្រធានគណៈកម្មការទី៥ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សម្រេចបាននាពេលកន្លងមក ជាពិសេសកិច្ចខំប្រឹងប្រែងបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីនគរបាលអន្តោប្រវេសន៍គ្រប់រូបក្នុងកំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ ជាសកល ក៏ដូចជាពេលបច្ចុប្បន្ននេះផងដែរ។

បន្ទាប់មក ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលការងាររបស់អគ្គនាយដ្ឋានអន្តោប្រវេសន៍ក្នុងឆ្នាំ២០២២ លើកិច្ចការសំខាន់ៗមួយចំនួនដែលរួមមាន៖
១-ការងារគ្រប់គ្រងការចេញ-ចូលប្រទេស
២-ការងារគ្រប់គ្រងវត្តមានស្នាក់នៅរបស់ជនបរទេស
៣-ការងារអធិការកិច្ចហត្ថពលកម្មបរទេស
៤-ការងារគ្រប់គ្រងជនភៀសខ្លួន
៥-ការងារស្រាវជ្រាវ ស៊ើបអង្កេត និងអនុវត្តនីតិវីធី
៦-ដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី។

នៅចុងបញ្ចប់ លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៉ី បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ ដែលបានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលការងារ និងឆ្លើយតបនូវសំនួររបស់គណៈកម្មការទី៥ ទាក់ទងនឹងកិច្ចការងារមួយចំនួនរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ជំនួសមុខឲ្យថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលទាំងអស់ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដែលក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលបានប្រគល់ជូន សំដៅចូលរួមឲ្យសកម្មក្នុងការការពារសន្ដិសុខជាតិ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងអនុវត្តនយោបាយជាតិផ្សេងៗទៀត ទាក់ទងនឹងវិស័យទេសចរណ៍ សេដ្ឋកិច្ច និងសង្គមកិច្ចជាដើម ៕

អត្ថបទដែលជាប់ទាក់ទង