**EU ផ្គត់ផ្គង់គ្រាប់ផ្លោងកាំភ្លើងធំជិតមួយលានគ្រាប់ដល់អ៊ុយក្រែន**ហ្វាំងឡង់៖ គោលការណ៍រក្សាអព្យាក្រឹត មិនគួរត្រូវបានយកមកធ្វើជាដំណោះស្រាយបញ្ចប់ សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន**តៃវ៉ាន់ អះអាងថា គ្មានទេដំណាក់កាលថ្មីនៃកិច្ចចរចាស្ដីពីការលក់អាវុធ ជាមួយអាមេរិក**លោក Kittiratt Na-Ranong ត្រូវបានតែងតាំងជាប្រធានធនាគារកណ្តាលថៃ**ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង**ក្រសួងពាណិជ្ជកម្មកម្ពុជា និងស្ថានទូតអង់គ្លេសរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគលើកទី២ នៅរាជធានីភ្នំពេញ**ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលនឹងរៀបចំដោយកម្ពុជា**ការបើកប្រាក់សោធនរបបសន្តិសុខសង្គម លើកទី១ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកាតទៅ**អភិបាលរងខេត្តពោធិ៍សាត់ ត្រូវតុលាការឃុំខ្លួន ក្រោយរត់ការអស់៥៧ម៉ឺនដុល្លារ ចង់ឡើងជាអភិបាលខេត្ត តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង**ប្រទីបរបស់ក្រសួងការងារ បង្ហាញសោភ័ណភាពបែបសហសម័យដើម្បីត្រៀមដាក់បង្ហាញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចខ្សែភ្លេីង**ទូក ង «ធីវេតតេជៈឈ្នះអស់ការលំបាក» របស់ក្រសួងការងារ ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក**ក្រសួងការងារ ចេញញត្តិគាំទ្រ សម្តេចតេជោ និងថ្កោលទោសសកម្មជនជ្រុលនិយម**ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ជួបជាមួយថ្នាក់ដឹកនាំនៃរដ្ឋាភិបាលក្រុងថាតុង ដើម្បីពិភាក្សាលើលទ្ធភាពកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនាពេលអនាគត**ក្រសួងប្រៃសណីយ៍ និងក្រសួងសង្គមកិច្ច បង្ហាញលទ្ធផល នៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់រួមគ្នា**អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាស្តីពី ការអនុវត្តន៍ផែនការ បរិស្ថានដើម្បីតំបន់អង្គរ ប្រចាំឆ្នាំ២០២៤**អគារការិយាល័យរដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បានបញ្ចប់ការសាងសង់រួចរាល់ ក្នុងគម្រោងជំហានទី១ និងប្រគល់ជូនទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញភារកិច្ច និងដាក់ដំណើរការប្រើប្រាស់**ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ គឺជាខ្សែផ្លូវមេយុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍**ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញពិនិត្យ វឌ្ឍនភាពការងារ ដំឡើងប្រទីប ក្រសួងធនធានទឹក និង ឧតុនិយម ដើម្បីត្រៀម ចូលរួមអបអរសាទរក្នុង ព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ កម្ពុជាពោរពេញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ

កម្ពុជានាំយកអង្ករ និងផលិតផលធ្វើពីអង្ករ ចូលរួមការតាំងពិព័រណ៍នៅឌូបៃ ជាលើកដំបូង

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមការតាំងពិព័រណ៍ GULFOOD FAIR នៅទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម ពិភពឌូបៃ (DUBIA WORLD TRADE CENTER) រយៈពេល៤ថ្ងៃដោយនាំយកអង្ករ និងផលិតផលធ្វើអំពីអង្ករ មកដាក់តាំងបង្ហាញ។

GULFOOD FAIR គឺជាព្រឹត្តិការណ៍តាំងពិព័រណ៍ដ៏ធំជាងគេសម្រាប់តំបន់មជ្ឈឹមបូព៌ា ដែលព្រឹត្តការណ៍ ឆ្នាំ២០២៣ នេះ គឺជាកម្មវិធីលើកទី២៨ ប្រព្រឹត្តឡើងពីថ្ងៃទី២០ ដល់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ និងមានការចូលរួមពី ក្រុមហ៊ុនធំៗ លំដាប់ពិភពលោកផ្នែកចំណីអាហារចំនួនជាង ៥ ០០០ ក្រុមហ៊ុន មកពីប្រទេសចំនួន ១២៥។ ការចូលរួម GULFOOD គឺជាការចូលរួមលើកទី១ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ហើយក៏ជាលើកទី១ របស់តំណាងវិស័យឯកជនពីប្រទេសកម្ពុជាផងដែរ

ការចូលរួមរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងព្រឹត្តការណ៍ ពិព័រណ៍ចំណីអាហារ GULFOOD FAIR គឺកំពុងអនុវត្តន៍ឱ្យទាន់ពេលវេលា ដែល រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងបើកទីផ្សារជូនប្រទេសកម្ពុជា នៅតំបន់មជ្ឈឹមបូព៌ា។

ជាមួយគ្នានេះ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ធ្វើការទស្សនកិច្ចតាមស្តង់របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងកម្មវិធីការតាំងពិព័រណ៍នេះផងដែរ ស្របពេលដែលលោកស្រី បានដឹកនាំក្រុមចចាររបស់កម្ពុជាទៅចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-អារ៉ាប់រួម នៅប្រទេសអារ៉ាប់រួម។

ដើម្បីចូលរួមលើកស្ទួយ និងជំរុញដល់ផលិតផលកម្ពុជា នៅក្នុងទីផ្សារមជ្ឈឹមបូព៌ា ក៏ដូចទីផ្សារផ្សេងៗ នៅក្នុងពិពភលោក ទោះបីជាកម្មវិធីដ៏មមាញឹក លើកិច្ចប្រជុំចចារ ក៏ដោយ តែលោកស្រីនៅតែដឹកនាំគណៈប្រតិភូអន្តរក្រសួងរួមមាន ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនរវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ចំនួន ១៥រូប មកទស្សនាស្តង់របស់សហព័ន្ធស្រូវ អង្ករកម្ពុជាដោយផ្ទាល់៕

អត្ថបទដែលជាប់ទាក់ទង