កិច្ចប្រជុំការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សម្រេចចិត្តបើកធ្វើសន្និសីទពេញអង្គលើកទី២នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០
ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើសន្និសីទនៅថ្ងៃទី២១ខែកុម្ភៈ ដោយបានសម្រេចចិត្តបើកធ្វើសន្និសីទពេញអង្គលើកទី២នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០នៅទីក្រុងប៉េកាំងពីថ្ងៃទី២៦ដល់២៨ខែកុម្ភៈខាងមុខនេះ។
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនធ្វើជាអធិបតីក្នុងសន្និសីទ។
សូមបញ្ជាក់ថា សន្និសីទលើកនេះបានពិគ្រោះពិភាក្សាអំពីរបាយការណ៍ការងារដែលការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនរាយការណ៍ជូនចំពោះគណៈកម្មាធិការមជ្ឈិមចិន។
សន្និសីទលើកនេះបានពិគ្រោះពិភាក្សាលើសេចក្តីពា្រងច្បាប់ស្តីពី«ផែនការកំណែទម្រង់ស្ថាប័នបក្សនិងរដ្ឋ» បានសម្រេចចិត្តដាក់សេចក្តីព្រាងច្បាប់ដែលពិគ្រោះពិភាក្សានិងកែសម្រួលរួចជូនសន្និសីទពេញអង្គលើកទី២នៃនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណណត្តិទី២០ធ្វើការពិនិត្យពិភាក្សា។
សន្និសីទលើកនេះក៏បានពិគ្រោះពិភាក្សាលើបេក្ខភាពថ្នាក់ដឹកនាំស្ថាប័នជាតិដែលលើកឈ្មោះជូនសន្និសីទលើកទី១នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននិតីកាលទី១៤ និងបេក្ខភាពថ្នាក់ដឹកនាំសភាប្រឹក្សានយោបាយទូទាំងប្រទេសចិនជូនចំពោះសន្និសីទលើកទី១នៃគណៈកម្មាធិការទូទាំងប្រទេសនៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤៕