**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តម ខៀវ កាញារីទ្ធបានលើកឡើងថា ការអានសៀវភៅ បានផ្ដល់ចំណេះដឹងនិងធ្វើឱ្យខួរក្បាល មានការចងចាំបានលឿន



ភ្នំពេញ៖ ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បច្ចុប្បន្នការអានសម្រាប់ឯកឧត្តម គឺ៩០ភាគរយ អានតាមប្រព័ន្ធអេឡិកត្រូនិច តែក៏នៅត្រូវការទិញសៀវភៅមកអានដែរ ព្រោះងាយស្រួលចំណាំទុកកន្លែងដែលសំខាន់ៗ ទុកបើកមើលលើកក្រោយទៀត ហើយការអាន សៀវភៅក៏ជួយធ្វើការរំលឹកឡើងវិញនូវកិច្ចការមួយចំនួនថែមទៀតផងដែរ ។
ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធការតាំងពិព័រណ៍លក់សៀវភៅដ៏បំផុតលំដាប់ពិភពលោក «Big Bad Wold Cambodia» ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងផ្សារទំនើបអូឡាំព្យា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ឯកឧត្តម មានមកដល់ថ្ងៃនេះ អាចនិយាយបានថា ៥០ភាគរយ បានមកពីការសិក្សានៅសាលា ហើយ៥០ភាគរយទៀតបានដោយសារការអានសៀវភៅ បើប្រៀបធៀបពីសម័យមុន និងសម័យឥឡូវនេះ សៀវភៅសម្បូរជាងរាប់ពាន់ដង ហើយគុណភាព លើស ១ម៉ឺនដង ព្រោះការបោះពុម្ព និងរចនាសៀវភៅស្អាតៗ ហើយជាភាសាខ្មែរថែមទៀតផង។ ទាក់ទងការអានសៀវភៅនេះដែរ ឯកឧត្តម បានលើកឡើងថា តាមការស្រាវជ្រាវផ្នែកចិត្តសាស្ត្រ បើយើងមើលទូរទស្សន៍ ខួរក្បាលយើង៩០ភាគរយ តាមរូបភាព អត់មានពេលវិភាគនោះទេ តែបើការអានវិញគឺ៣០ភាគរយ សម្រាប់ការអាន ហើយ ៧០ភាគរយសម្រាប់ធ្វើការវិភាគ។ ការអានសៀវភៅមានផលប្រយោជន៍ច្រើនណាស់ មិនត្រឹមតែធ្វើឱ្យចេះដឹងនោះទេ ថែមទាំងធ្វើឱ្យខួរក្បាលយើងរីក វិវឌ្ឍរឿង ទៀតផង។
សូមជម្រាបថា ពិព័រណ៍សៀវភៅនេះ នឹងបើកឱ្យសាធារណជនចូលរួមដោយសេរី ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ ចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង១២យប់៕

អត្ថបទដែលជាប់ទាក់ទង