**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»**លទ្ធផលនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ**ដើម្បីរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាជន តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានតួនាទីភារកិច្ចអ្វីខ្លះទៅ?**ក្រសួងការងារ និងអង្គការ Swisscontact ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣»**កម្ពុជា-ចិន ពិភាក្សាផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង**រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាប្លិ៍អាកាសតាមដងផ្លូវចំនួន៤០ ខ្សែ ដើម្បីលើកកម្ពស់សោភណភាព**លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន**ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចជូន ប្រធានស្តីទីពន្ធនាគារខេត្តកោះកុង**ក្រសួងមហាផ្ទៃ ជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំឱ្យចូលសិក្សា ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ដ្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កីឡាករចំណុះទូកង” នរិន្ទរង្សីពិជ័យចិត្របុត្រ ” នៅវត្តឯករង្សី ស្រុកឯកភ្នំ**ឯកឧត្តមបណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម នៅទីក្រុងហាណូយ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាប្រទេសតូចមួយ មហិច្ឆតារបស់យើងពុំស្ថិតលើកម្លាំងយោធានោះទេ ប៉ុន្តែស្ថិតលើការកសាងសន្តិភាព**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះស្នូល នៃទស្សនវិជ្ជានយោបាយរបស់ គណបក្សប្រជាជនកម្ពុជា

មន្ទីរការងារខេត្តបន្ទាយមានជ័យ​ រៀបចំពិធីផ្សព្វផ្សាយការងារ គ្រប់គ្រងហត្ថពលកម្មបរទេស

ភ្នំពេញ៖​ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ​ រៀបចំពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេស ធ្វើឡើងក្រោមអធិបតីភាព​លោក យឹម​ សំណាង​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ រួមនឹង​មានការចូលរួម​ លោក​ នួន​ ស៊ីណា​ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត​ លោក​-លោកស្រី​ សមត្ថកិច្ច​ លោក-លោកស្រីអ្នកពាក់ព័ន្ធ តំណាងសហគ្រាសគ្រឹះស្ថាន ធ្វើឡើងនៅសាលប្រជុំ​ ធំ​ សាលាខេត្ត​បន្ទាយមានជ័យ​ ថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។

លោក​ នួន​ ស៊ីណា​ ប្រធានមន្ទីរការងារ​ បានឱ្យដឹងថា​ ក​ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ បានដើរតួនាទី ជាមន្ត្រីត្រួតពិនិត្យការ ស្នើសុំកូតាប័ណ្ណ និងសៀភៅការងារជនបរទេសតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម FWCMs កម្រិតទី១ (Adminថ្នាក់ខេត្ត) សម្រាប់ខេត្តបន្ទាយមានជ័យ។​ ជាលទ្ធផលការងារសម្រេចបាន ក្នុងឆ្នាំ២០២២​ បានផ្តល់លិខិតអនុញ្ញាត ប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) បានចំនួន២៨ក្រុមហ៊ុន,​ ផ្តល់ប័ណ្ណការងារ និងសៀវភៅការងារជនបរទេស បានចំនួន ៣៤៤៨ នាក់ (ស្រី១០៤៣នាក់),​ ផ្តល់ប័ណ្ណការងារ និងសៀវភៅការងារជនបរទេស (ស្នាក់នៅអចិន្ត្រៃយ៍)ចំនួន ម្នាក់។

លោក យឹម​ សំណាង​ អភិបាលរង​ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ៖ បន្ទាប់ពីទទួលបានអនុសាសន៍ និងការចង្អុលបង្ហាញដឹកនាំដ៏ខ្ពង់ខ្ពស់ពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គណៈកម្មការអន្តរក្រសួង និងបានដាក់ចេញនូវយុទ្ធនាការត្រួតពិនិត្យ ការងារអធិការកិច្ចហត្ថពលកម្មបរទេស ដែលមានរយៈពេល ៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ ដោយបែងចែកជា ២ ដំណាក់កាល ៖ ដំណាក់កាលទី១ មានរយៈពេល ៣ខែ ចាប់ពីខែមករា ដល់បំណាច់ខែមីនា ឆ្នាំ២០២៣ គឺជាដំណាក់កាល ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់សហគ្រាសគ្រឹះស្ថាន ដែលមានប្រើប្រាស់ហត្ថពលករបរទេស និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីយល់ជ្រួតជ្រាប និងចូលរួមអនុវត្ត ព្រមទាំងផ្សព្វផ្សាយបន្តនូវគោលការណ៍ វិធានការដែលច្បាប់ បានកំណត់អំពីការងារអធិការកិច្ចហត្ថពលកម្មបរទេស។ ក្នុងដំណាក់កាលផ្សព្វផ្សាយ តម្រូវឲ្យសហគ្រាស គ្រឹះស្ថាន ដែលប្រើប្រាស់ហត្ថពលកម្មបរទេស បំពេញរបាយការណ៍ស្វ័យប្រកាស អំពីការប្រើប្រាស់ហត្ថពលករបរទេស ដូចដែលមានគំរូផ្តល់ជូន និងត្រូវបញ្ជូនមកវិញ តាមរយៈក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេស ឲ្យបានមុនថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣។

លោក យឹម សំណាង បានបន្តថា ៖​ ដំណាក់កាលទី២ មានរយៈពេល៣ខែ ចាប់ពីខែមេសា ដល់បំណាច់ខែមិថុនា ឆ្នាំ២០២៣ គឺជាដំណាក់កាល ចុះប្រតិបត្តិការអធិការកិច្ចជាក់ស្តែង នៅតាមគ្រប់សហគ្រាស គ្រឹះស្ថាន ដែលមានប្រើប្រាស់ហត្ថពលកម្មបរទេស ដោយផ្អែកតាមស្វ័យរបាយការណ៍ និងប្រតិទិនរបស់ក្រុមការងារ។ ក្នុងកំឡុងពេលប្រតិបត្តិការ ម្ចាស់ ឬនិយោជក ត្រូវបង្ហាញវត្តមានពលករបរទេសគ្រប់រូប និងឯកសារពាក់ព័ន្ធរបស់ពួកគេម្នាក់ៗ ដល់ក្រុមអធិការកិច្ចហត្ថពលកម្ម បរទេស ស្របតាមខ្លឹមសារដូចដែលបានកំណត់ក្នុងប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងការងារ និងប ណ្តុះបណ្តាលជីវៈ លេខ៧១៩ប្រក ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការពង្រឹងការងារអធិការកិច្ចហត្ថពលកម្ម បរទេសក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង