ឯកឧត្តម សូរ ចាន់ធី ដឹកនាំប្រជុំពិភាក្សាលើសេចក្តីព្រាងទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់លទ្ធកម្មសាធារណៈថ្មី ជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ភ្នំពេញ៖ ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី៣ពិនិត្យលើទោសប្បញ្ញត្តិ និងឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ នារសៀលថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំប្រជុំពិភាក្សា លើសេចក្តីព្រាងទោសប្បញ្ញត្តិ នៃសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈថ្មី ជាមួយឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិការ នៃក្រុមការងារ ៕