គណៈកម្មការទី៣ព្រឹទ្ធសភា អញ្ជេីញទស្សនកិច្ចរោងចក្រផលិតចំណីសត្វ M’s PIG និងបន្ទប់ពិសោធន៍ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ
ភ្នំពេញ៖ គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជេីញទស្សនកិច្ចរោងចក្រផលិតចំណីសត្វ M’s PIG និងបន្ទប់ពិសោធន៍ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សូមជម្រាបថា រោងចក្រផលិតចំណីសត្វ M’s PIG ទទួលទិញរាល់កសិផលរបស់បងប្អូនប្រជាពលរដ្ឋមានដូចជាដំឡូង, ពោត និងកសិផលផ្សេងៗទៀត ដេីម្បីផលិតចំណីសត្វដូចជា មាន់, ជ្រូក ជាដេីម។ ក្នុងនោះរោងចក្រទី១ ផលិតបានចំនួន២០តោន និងរោងចក្រទី២ បានចំនួន៣០តោន ក្នុងមួយម៉ោង សរុបទាំងពីររោងចក្រផលិតបានចំនួន៥០តោន ៕