ស្ត្រីជាយោធាម្នាក់ មានជំងឺរលាកស្រោមពោះ ទទួលការវះកាត់ដោយជោគជ័យ និងចេញទៅផ្ទះវិញ ក្រោមការឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ
ភ្នំពេញ៖ បងស្រី សំ ចាន់ណា អាយុ៤១ឆ្នាំ មុខរបរជាយោធា រស់នៅភូមិ១០សង្កាត់មិត្តភាព ខណ្ឌ ៧មករា រាជធានីភ្នំពេញ មានជំងឺរលាក ស្រោមពោះ ដោយសាររលាកខ្នែងពោះវៀនយូរថ្ងៃ បានទទួលការវះកាត់ដោយការចោះឧបករណ៍ទំនើប (Cœlioscopy ) ដោយជោគជ័យ មានស្នាមរបួសតូច និងឈឺចាប់តិចតួចនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ បច្ចុប្បន្ននេះដែរគាត់បានធូរស្រាល និងបានអនុញ្ញាតឱ្យចេញទៅផ្ទះវិញ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។