ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អអភិបាលនៃគណអភិបាលខេត្តកែប នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ក្រោមធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីនេះផងដែរ ឯកឧត្តមអភិបាលខេត្ត មានកិត្តិយសដ៏ខ្ពង់ខ្ពស់ បានទទួលការបំពាក់គ្រឿងឥស្សរិយយស ជាតូបការ ដោយសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ៕